(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ នៅអាគារវីង ថោវើ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយស្តីពី “បញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងវិស័យប្រេងឥន្ទនៈ ឧស្ម័ន និងថាមពលនៅកម្ពុជា” ដែលដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការចូលរួមផងដែរ ពីសំណាក់សហប្រធានក្រុមការងារផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាសមាគមជាតិ អន្តរជាតិ, ក្រុមហ៊ុនឯកជនក្នុងវិស័យថាមពល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖

១. ពិភាក្សាអំពីផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេងឥន្ទនៈ ឧស្ម័ន និងថាមពលជាសកលមកលើកម្ពុជា,

២. ប្រមូលធាតុចូលពីវិស័យ​ឯកជន ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង

៣. លើកកម្ពស់ការយល់ដឹង និងចែករំលែកអំពីបទប្បញ្ញាត្តិថ្មីៗ និងការសម្របសម្រួលផ្នែកពន្ធក្នុងវិស័យប្រេង និងឧស្ម័ន។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

អត្ថបទ/រូបភាពសម្រួលដោយក្រុមការងារខេអេហ្វអេ (KFA )