គម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ត្រូវបាន ពន្យារពេលសាងសង់ ដោយសារតែមានការបម្រែបម្រួល ការងារនៅក្នុងកិច្ចសន្យាមួយចំនួន។
ជាមួយនឹងការពន្យារពេលនៃគម្រោងសាងសង់ខាងលើនេះ ក៏មានការស្នើសុំពន្យារពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេកទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។
នេះបើតាមរបាយការណ៍នៃកិច្ចប្រជុំ ពិភាក្សាលើការពន្យារពេលសាងសង់របស់គម្រោង រៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម(PRC) ៕