ជាមួយនឹងភាពរីកចម្រើនយ៉ាងរលូនរបស់ក្រុមហ៊ុន KFA Group ក្រោមការដឹកនាំរបស់លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងលោកជំទាវ អ៊ាត ណារី បានរៀបចំកម្មវិធីជួបជុំ និងទទួលទានអាហារសាមគ្គីប្រចាំឆ្នាំយ៉ាងរីករាយបំផុតដោយមានអ្នកចូលរួមសរុបជាង១០០នាក់នៅភូមិគ្រឹះរបស់លោកឧកញ៉ាផ្ទាល់តែម្ដងក្នុងបុរីប៉េងហួត ផ្លូវ៣៧១ ទល់មុខផ្សារប៉េសេ។
តាមរយៈកម្មវិធីដែលពោរពេញទៅដោយភាពសប្បាយ សប្បាយ និងកក់ក្ដី ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៣ មួយនេះ បណ្តាបុគ្គលិកទាំងអស់ដែលមកពីបណ្តាខេត្ត / ក្រុង បានបង្ហាញពីក្ដីរីករាយជាពន់ពេក និងបានបង្កើនភាពស្និទ្ធស្នាលរវាងគ្នា និងគ្នាគួរទីមោទនបំផុត។
បន្ថែមលើនេះ គ្រប់បណ្តាបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់សូមគោរពថ្លែងអំណរគុណចំពោះលោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ អ៊ាត ណារី និងសូមបួងសួងសូមឱ្យលោកឧកញ៉ា និងលោកជំទាវទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន នឹងនៅជាម្លប់ដ៏ត្រជាក់សម្រាប់បុគ្គលិកទាំងអស់ ជាពិសេសបន្តដឹកនាំក្រុមហ៊ុនប្រកបដោយភាពជោគជ័យជាលំដាប់៕