(ប៉េកាំង, ចិន)៖ ក្នុងដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច ជា ផ្លូវ ការនៅក្នុងប្រទេសចិន ស្ត្រីទី១របស់កម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន រៀបចំឱ្យបំពេញទស្សនកិច្ចនៅមហាកំពែងចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ច ស្វា គមន៍ យ៉ាង កក់ក្តៅបំផុតពីថ្នាក់ដឹកនាំមហាកំពែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវ បណ្ឌិត និង គណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅ តាមផ្នែក ទាំង អស់ នៃមហាកំពែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈ របស់ពិភព លោក។
លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំពែងថា នេះគឺជាលើកទី មួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំពែង បើទោះបីលោកជំទាវ បណ្ឌិតធ្លាប់បានអានប្រវត្តិនៃៗហាកំពែងនេះពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍ ទៀត ថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណង់ប្រវត្តិសាស្រ្ត ដ៌ អស្ចារ្យខ្លាំងណាស់។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធី ដ៏វិសេស ស វិសាលនេះ ដើម្បីលោកជំទាវបានទស្សនាដោយផ្ទាល់មហាកំពែងជាប្រវត្តិសាស្រ្តដ៏មានតម្លៃ មហាសាលរបស់ប្រទេស និងប្រជាជនចិន។
សូមបញ្ជាក់ថា មហាកំពែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយ តម្រៀបគ្នាជាបន្តបន្ទាប់ ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែន ភាគខាងជើងនៃរដ្ឋចិនបុរាណ និងអធិរាជចិនក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុមពនេចរផ្សេងៗពីតំបន់ខាងក្រៅ។
ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សរ៍ទី៧ មុនគ្រឹស្តសករាជ ជាមួយការសាងសង់លាតសន្ធឹងបន្តបន្ទាប់ទៀតដោយអធិរាជ ឈីន សុី ហ័ង (Qin Shi Huang) ដែលជាអធិរាជទីមួយនៃប្រទេសចិន ក្នុងឆ្នាំ២២០ ដល់ឆ្នាំ២០៦មុនគ.ស។ ក្រោយមកទៀត ខ្សែរាជវង្សបន្តបន្ទាប់ជាច្រើនបានកសាង និងថែរក្សាជញ្ជាំងបន្ទាយព្រំដែនជាច្រើនខ្សែនេះ។
ជញ្ជាំងព្រំដែនដែលកសាងឡើងដោយរាជវង្សផ្សេងៗគ្នាមានសណ្ឋានខុសៗគ្នាជាច្រើនផងដែរ។ ជញ្ជាំងកំពែងភាគច្រើនធ្វើពីថ្ម ឬដោយពុម្ភដីចាក់លាយជាមួយក្រួស។ ផ្នែកដែលល្បីបំផុតនៃ ជញ្ជាំងត្រូវបានសាងសង់ឡើងដោយរាជវង្ស មីង ក្នុងឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤។ ក្រៅពីជាបន្ទាយការពារ គោលបំណងផ្សេងទៀតនៃមហាកំពែងបានរួមបញ្ចូលនៃការគ្រប់គ្រងព្រំដែន ដែលអនុញ្ញាតឱ្យមានការយកពន្ធលើទំនិញដឹកជញ្ជូនឆ្លងកាត់តាមផ្លូវសូត្រនេះ ការធ្វើពាណិជ្ជកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ និងចំណាកស្រុក។
លើសពីនេះ មហាកំពែងត្រូវបានពង្រឹងជាលក្ខណៈការពារដោយការសាងសង់ប៉មយាម បន្ទាយ ទាហាន ស្ថានីយ៍យោធភូមិ ដែលមានសមត្ថភាពផ្តល់សញ្ញាតាមរយៈផ្សែង ឬភ្លើង។ មហាកំពែងមានប្រវែងសរុប ២១,១៩៦.១៨គីឡូម៉ែត្រលាតសន្ធឹងពីឧបទ្វីបឡៅទុង (Liaodong) នៅភាគខាងកើត ប្រទេសចិន ទៅឧបទ្វីប លុប លេក (Lop Lake) (ជាភាស ម៉ុង ហ្គោលី) ប្រែថាបឹងអំបិល នៅភាគខាងលិច និងពីព្រំដែនចិន-រុស្ស៉ី នាពេលបច្ចុប្បន្ន នៅភាខាងជើង ទៅទន្លេតាវ នៅភាគខាងត្បូង។
សព្វថ្ងៃនេះ បន្ទាយការពារនៃមហាកំពែងត្រូវបានទទួលស្គាល់ជាទូទៅថា ជាស្នាដៃស្ថាបត្យ កម្ម ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន។ មហាកំពែងចិន ទទួលបានការចូល រួមទស្សនាពីបណ្តាមេដឹកនាំពិភពលោក អ្នកទេសចរអន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុង រាប់ លាននាក់ក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសនៃការអញ្ជើញទស្សនាមហាកំពែងនោះដែរ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាស បញ្ជាក់ពីវត្តមាន ពេល វេលា ថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំពែង ដើម្បីទុកជា អនុស្សាវរីយ៍ រក្សាទុកក្នុង បណ្ណា ល័យរបស់មហាកំពែង។ នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមហាកំពេង បានជូនសៀវភៅរូប ថត មហាកំពែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍កក្នុងបរិយាកាសស្និទ្ធ ស្នាល រាក់ទាក់បំផុត៕