ភ្នំពេញ ៖ ស្របនឹង តំបន់ សេដ្ឋកិច្ចពិសេស របស់ជប៉ុន គ្រោងនឹង លេច រូប រាង នៅពេលឆាប់ៗនេះ កម្ពុជា ក៏បាន ស្នើ ភាគី ចិន ជំរុញ ការ បង្កើត តំបន់ ពាណិជ្ជកម្មសេរី និង តំបន់ សេដ្ឋ កិច្ច ពិ សេស នៅកម្ពុជា បន្ថែម ដើម្បី ទាក់ ទាញ ការ វិនិយោគ ផ្ទាល់មកពីប្រទេស ចិន ដែល តំបន់ សេដ្ឋកិច្ច ពិសេស នេះនឹង ផ្ដោតលើ វិនិយោគិនមកពី ចិន ផ្ទាល់ តែម្ដង ។

នៅក្នុងជំនួប ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការ បរទេស ចិន កាលពីពេលថ្មីៗនេះ សម្ដេច មហា បវ រ ធិបតី ហ៊ុន ម៉ាណែត បានស្នើ ឱ្យភាគី ចិន ពិនិត្យ លទ្ធភាពក្នុងការ ជំរុញ កិច្ច សហ ប្រ តិបត្តិការ ក្នុងការ បង្កើត តំ ប ន់ ពាណិជ្ជកម្ម សេរី កម្ពុជា-ចិន និងតំបន់ សេដ្ឋកិច្ច ពិសេស បន្ថែមទៀត នៅកម្ពុជា ។


សម្ដេចធិបតីក៏បានលើកឡើងអំពីការ រួម ចំណែក របស់ ចិន ក្នុងការ ផ្ដល់ លទ្ធភាពដល់ កម្ពុជា ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ និង អា កា ស យានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាដើមដែលបានរួមចំណែក ដល់ កំណើន សេដ្ឋកិច្ចកម្ពុជា ។ តាមរយៈ ការ កំណត់ ការយក ឆ្នាំ ២០២៤ ជា ឆ្នាំ នៃកា រផ្លាស់ ប្តូរ រវាង ប្រជាជន និង ប្រ ជា ជន សម្ដេចធិបតី ជឿថា កម្ពុជា នឹង មានរំហូរ វិនិយោគ និងអ្នកទេសចរ មកពី ប្រទេសចិន នឹងកើនឡើង ថែមទៀត ។

នៅក្នុងសេចក្ដី ប្រកាសរួម ស្ដីពីដំណើរទស្សនកិច្ច របស់ ឯកឧត្តម វ៉ាង យី រយៈ ពេល ៣ថ្ងៃនៅក្នុងព្រះរាជាណា ច ក្រ កម្ពុជា ដោយភាគីទាំងពីរបានឯកភាពថា កម្ពុជា និង ចិន គឺជា មិត្ត ដែក ថែប ដែលតែងតែ នៅក្បែរ គ្នា និងជួយ គ្នា ក្នុងគ្រា លំបាក ។ ភាគីទាំងពីរ ក៏បាន ឯកភាព ធ្វើអានុភាវូបនីយកម្ម តួនាទី សម្រួលរ ប ស់ គណៈក ម្មាធិ កា រ សម្រប សម្រួល អន្តរជាតិ រដ្ឋា ភិបាល កម្ពុជា ចិន ដើម្បី កសាង សហ គមន៍ វាសនា រួម កម្ពុជា ចិន ក្នុងយុ គ សម័ យ ថ្មី ប្រកបដោយ គុណភាព ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នា ជំរុញពហុភាគីនិយម និង សកល ភា វូប នីយ កម្ម សេដ្ឋកិច្ច ដែលផ្ដល់ ប្រយោជន៍រួម ប្រកបដោយ សេរី បើក ចំហ សមភាព និ ងបរិយាបន្ន ។


ក្រលេកមកមើល ការ វិនិយោគ របស់ វិនិយោគិន ចិន នៅកម្ពុជា វិញ បើតាម ការ កត់សម្គាល់ ក្នុ ងរយៈពេល ប៉ុន្មានខែដើមឆ្នាំ២០២៤ នេះ ឃើញថា បណ្ដា វិនិយោគិននានា មកពី ប្រ ទេស ចិន បាន ចូលមកកម្ពុជា ជា ហូរហែ ដើម្បី ស្វែងរកឱកាស វិនិយោគ ជាពិសេស ទៅលើ វិស័យ អច លន ទ្រព្យ និងឧស្សាហកម្ម ដោយ រំពឹងថា កា រវិនិយោគ មកពីចិននឹង កើនឡើង នៅក្នុងឆ្នាំ២០២៤ នេះ ឡើងវិញដូចគ្រាមុនពេល មានវិបត្តិកូវីដ ។

គួរ បញ្ជាក់ថា ការ បង្កើតតំបន់ សេដ្ឋកិច្ច ពិសេស នៅក្នុ ងប្រទស កម្ពុជា ក្នុង រយៈ ពេលប៉ុន្មាន ឆ្នាំ កន្លងមកនេះឃើញថា ទទួល បានការចាប់អារម្មណ៍ ពីបណ្ដា វិនិយោគិនក្នុង និងក្រៅ ប្រទេស ជាច្រើន ដោយវិនិយោគិន មិនពិបាកក្នុងកា រស្វែងរកទីតាំង សម្រាប់ការ វិនិយោគរបស់ ខ្លួនឡើយ ដោយគេអាច ដាក់ទីទាំង វិនិយោគ នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ ហើយ ចាប់ផ្ដើមដំណើរការ វិនិយោគភ្លាមៗ ដោយមិនស្មុគ្រ ស្មាញឡើយ ៕