ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន លើក ទឹកចិត្ត និងជំរុញឱ្យវិនិយោគិន ទាំងក្នុង ទាំងក្រៅ ប្រទេស វិនិយោគលើ តំបន់សេ ដ្ឋ កិ ច្ចពិសេស ថ្មីៗបន្ថែមទៀត ដើម្បីងាយស្រួ លក្នុងការទាក់ទាញ អ្នក វិនិ យោគ ក្នុង និងក្រៅ ប្រទេស ចូល មក វិ និ យោគ ក្នុង ប្រទេស កម្ពុជា ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់ សេដ្ឋកិច្ច ពិសេស ធំៗចំនួនពីរទៀត នឹង លេចជារូបរាង ដោយ មួយ ក្រោម ទុន វិនិ យោគរបស់ជប៉ុន និងមួយទៀត ក្រោមកា រវិនិយោគរបស់ វិនិយោគិន ក្នុង ប្រទេស ។
តំបន់ សេដ្ឋកិច្ច ពិសេស ចំនួន ២ ដែល នឹង លេច រូបរាប នៅពេលឆាប់ៗនេះ រួមមាន ៖
១. តំបន់សេដ្ឋកិច្ច របស់ ជប៉ុននៅ ខេត្តពោធិ៍សាត់ ៖ តំបន់សេដ្ឋកិច្ច ពិសេស នេះ ត្រូវ បាន បង្ហើ បថា នឹង វិនិ យោគ ដោ យ ក្រុមហ៊ុន Minebea Cambodia ក្នុងទំហំទឹកប្រាក់ ចំនួន ៦៥០ លាន ដុល្លារ អាមេរិក ដោយគ្រោង ត្រៀម ផ្ទៃ ដីចំនួន ៥០ ហិកតា ។ តំបន់ សេដ្ឋកិច្ចពិសេស ថ្មីនេះដែរ នឹង ជំរុញការ វិនិយោគបន្ថែមទៀត ទៅកាន់ ខេត្ត ពោធិ៍សា ត់ ជាពិសេស ការ វិនិយោគ នៅតាម បណ្ដោយ ផ្លូវជាតិលេខ ៥ ដែល ទើបតែ សាងសង់ រួច និង បានប្រ កា ឱ្យប្រើប្រាស់ ជាផ្លូវការ កាលពីពេលថ្មីៗមក នេះដែរ ។ តំបន់សេដ្ឋកិច្ច ពិសេស មួយនេះ ក៏ងាយស្រួល ក្នុងការ ភ្ជាប់ទំនាក់ ទំនង ពាណិជ្ជកម្ម រវាង ប្រទេស កម្ពុជា និង ប្រទេសថៃផងដែរ ស្របនឹង ច្រក អន្តរជាតិ ថ្មី បានណ ង អៀន ក៏នឹង ត្រៀមបើក ដំណើរការ នៅពេលឆាប់ៗនេះដែរ ។
២.តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុប កណ្ដាល (RGKSEZ ) ៖ តំបន់ សេដ្ឋកិច្ច ពិសេស នេះ ត្រូវ បាន បង្កើត ឡើង ដោយក្រុមហ៊ុន ក្នុងស្រុក រ៉ូយ៉ាល់ គ្រុបរបស់ អ្នកឧកញ៉ា គិត ម៉េង ដែល ក្រុម ហ៊ុននេះ មាន តំបន់ សេដ្ឋ កិច្ច ពិ សេស មួ យរួចទៅហើយ នៅភ្នំពេញ គឺតំបន់សេដ្ឋកិច្ច ពិសេសរ៉ូយ៉ាល់ភ្នំពេញ ។ តំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល គ្រោងនឹងចាប់ផ្ដើម ដំណើរ ការ ជាមួយ ផ្ទៃដីប្រមាណ១២០ ហិក តា ស្ថិតនៅក្នុង ខេត្តក ណ្ដាល ដែល វា នឹងតភ្ជាប់ជាមួយ តំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ។
ក្រៅពី តំបន់សេដ្ឋកិច្ចពិសេស ធំៗចំនួន ពីរនេះ រាជរដ្ឋាភិបាលក៏បានស្នើ និងលើក ទឹកចិត្ត ដល់ ភាគី ចិន ជួយ ជំរុ ញ បង្កើត តំបន់សេដ្ឋកិច្ចពិសេស បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការ ទាក់ ទាញ ការ វិនិយោគពី ក្នុងនិង ងក្រៅ ប្រទេ សពីព្រោះថា បើតាមរបាយការណ៍ របស់ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា បានបង្ហាញឱ្យឃើញថា គម្រោង វិនិ យោ គ ថ្មីៗ នៅកម្ពុជា ដែលចុះបញ្ជីក្នុង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មួយចំនួនក៏មានទីតាំង ក្នុង តំបន់សេដ្ឋកិច្ច ពិ សេស កម្ពុជា ដែរ ។
យោងតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្នុង រយៈ ពេល ៣ខែ ដើមឆ្នាំ ២០២៤ នេះ កម្ពុជា ទទួល គម្រោង វិនិយោគទាំង ថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន១០៦ គម្រោងមានទុន ប្រមាន២,២ ភាគរយ ក្នុងនោះ ៣៣ គម្រោ ង បានដាក់ទីតាំង នៅក្នុងតំបន់ សេដ្ឋកិច្ច ពិសេស ។
តាមរយៈការ បង្កើតតំបន់ សេដ្ឋកិច្ចពិសេស ចំនួន ២បន្ថែមទៀត នេះដែរ រំពឺងថា នឹងទាក់ទាញ បាននូវ គម្រោង វិនិយោគក្នុងនិងក្រៅប្រទេស បន្ថែម ជាពិសេស នឹ ងបង្កើត ឱកាស ការងារ ដល់ ប្រជាពលរដ្ឋ ក្នុងស្រុកជាច្រើន កន្លែង និងអាច ផ្ដល់អត្ថប្រយោជន៍ ដល់ ប្រជាពលរដ្ឋ ក្នុង ប្រទេស កម្ពុជា ទាំងផ្ទាល់ និង ប្រយោល ៕