ភ្នំពេញ ៖ គិត ចាប់ពីខែមករា ដល់ ដំណាច់ខែ មេសា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោង វិនិយោគទាំង ថ្មី និងគម្រោងពង្រីក ការ វិនិយោគ នៅកម្ពុជា សរុប ចំនួន ១២៨ គម្រោង ដោយ មាន ទឹក ប្រាក់ វិនិយោគ សរុបប្រមាណ ២,៥ពាន់ លានដុល្លា រអាមេរិក ។ នេះបើតាម របាយការណ៍របស់ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា ចេញផ្សាយ ជា បន្តបន្ទាប់កាលពីពេលកន្លងទៅថ្មីៗនេះ ។

បើតាម របាយការណ៍ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបាន បង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំ ២០២៤ ក្រុម ប្រឹក្សាអភិវឌ្ឍន៍អនុម័ត ចំនួន ៣២ គម្រោង មានទុនវិនិយោគ ចំនួន១៨៧ លានដុល្លារអាមេរិក ។ ក្នុង ខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍ អនុម័ត គម្រោង វិនិយោគចំនួន ២៤គម្រោង មានទុនវិនិយោគ សរុប ចំនួន ១,២ ពាន់ លានដុល្លារ អាមេរិក ខែមីនា អនុម័ត គម្រោង ចំនួន ៥០គម្រោង មានទុន វិនិយោគ ចំនួន ៨១៣ លាន ដុល្លា រ អា មេរិក និងខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត គម្រោង ចំនួន២២ គម្រោង មានទុន វិនិយោគ ចំនួន ៣០៩ លានដុល្លារ អាមេរិក ។

យោងតាមរបាយការណ៍ដដែលនេះ គម្រោង ចំនួន៨៧ គម្រោង មានទីតាំង វិនិយោគ នៅ ក្រៅតំបន់សេដ្ឋកិច្ច ពិសេស ក្នុងនោះ គម្រោង ធំៗ មួយ ចំនួនមានទឹកប្រាក់ លើស ពី ១០០ លាន ដុល្លារ អាមេរិក ដូចជា គម្រោង វិនិយោគបង្កើត និងធ្វើអាជីវកម្ម សណ្ឋាគារ ផ្កាយ ៥ នៅ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ មានទុន វិនិយោគ រហូតដល់ ៥៧៤ លានដុល្លា រអាមេរិក បង្កើត ការងារ បានរហូតដល់ ជិត ៤ពាន់ នាក់ ។ គម្រោង វិនិយោគ សាង សង់ វារីអគ្គិសនី ស្ទឹង មេទឹក នៅស្រុក មណ្ឌល សីមា ខេត្ត កោះកុង ក៏ឃើញថា មានទឹកប្រាក់ វិនិយោគ រហូតដល់ ៤៤០ លាន ដុល្លារ អាមេរិក បង្កើតការងារ បាន២២០ នាក់ ។ ក្រៅពីនេះ ក៏មានគម្រោ ងវិនិយោគ សាង សង់ កំព ង់ផែពហុ បំណង និ ងមជ្ឍមណ្ឌល ភស្តុភារកម្ម កំពង់ ឆ្នាំ ង និងគម្រោងវិនិយោគ បង្កើត និងធ្វើ អាជី វកម្ម មជ្ឈ ម ណ្ឌ ល ទិន្នន័យ ដែលមានទីតាំង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ឃើញថា មានទុ នវិ និ យោ គ លើ ស ១០០លានដុល្លារ អាមេរិក ដែរ ។

អ្វីដែលជាការកត់សម្គាល់នោះដែរ ក្នុង ខែមេសា ឆ្នាំ ២០២៤ នេះ គម្រោង វិនិយោគ ចំនួន ២២គម្រោង ភាគ ច្រើន ឬស្ទើរតែទាំងអស់ គឺជា គម្រោង វិនិយោគ ដែល មាន ប្រ ភព ទុន មក ពី ប្រទេស ចិន ។ បើតាម សេចក្ដី ប្រ កា ស ព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ៩៨ ភាគរយ នៃគម្រោងវិនិយោគដែលអនុម័ត កក្នុង ខែ មេសា ឆ្នាំ២០២៤ មានប្រភព ទុន មក ពី ប្រទេស ចិនដែលធ្វើ ឱ្យ ចិន ក្លាយជា ប្រទេស ឈរ លំដាប់ លេខ ទី ១ ជា អ្នកដាក់ទុន វិនិយោគ ច្រើនជាង គេ ក្នុង ខេមេសា ឆ្នាំ ២០២៤ ។ អ្វីដែលពិសេស នោះ គម្រោងធំៗ ដែល អនុម័ត ក្នុង ខែមេសា ឆ្នាំ ២០២៤ នោះ ភាគច្រើនមានទីតាំង ក្នុង តំបន់សេដ្ឋកិច្ច ពិសេស ។

សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកនេះ បាន ជំរុញ និងលើក ទឹកចិត្តឱ្យ វិនិយោគិន បរទេស ចូល មកបណ្ដាក់ទុនបង្កើត តំបន់ សេដ្ឋកិច្ច ពិ សេស នៅក្នុង ប្រទេស កម្ពុជា ដែលតំបន់ សេដ្ឋកិច្ចពិសេសទាំង នេះដែរ បានជួយទាក់ទាញ អ្នកវិនិយោគ បរទេស ផ្សេងទៀត ចូលមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា បន្ថែម ៕