កំពត ៖ ផ្លូវជាតិលេខ៣១ ដែតភ្ជាប់ ពីផ្លូវជាតិលេខ ៣ ត្រង់ផ្លូវ បំបែក បែកគុស ទៅដល់ទីរួមស្រុក កំពង់ ត្រាច មានប្រវែង ជាង ៥៣ គីឡូម៉ែត្រ បានចាប់ផ្ដើម បើក ការដ្ឋានស្ដារនិង លើកកម្រិតគុណភាព កាលពី ចុងឆ្នាំ២០២២ ដែលមក ដល់ បច្ចុប្បន្ន នេះ គម្រោ ងអភិវឌ្ឍន៍ ផ្លូវ ជាតិមួយ នេះ សម្រេច ស្ទើរតែ ទាំងស្រុង ហើយ និងដោ យ គ្រោង បញ្ចប់ ជា ស្ថាពរ នៅ ចុងខែមិថុនា ឆ្នាំ ២០២៤ខាងមុខនេះ ពោលគឺ សម្រេច មុន ផែនការ ដែលបានកំណត់រហូតដល់មួយឆ្នាំ ។

បើតាម ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយក គម្រោង ស្ដារ និងលើកកម្រិត គុណភាពផ្លូវជាតិលេខ ៣១ បានឱ្យដឹងថា តាម ការ គ្រោង ទុក ការងារ នឹងបញ្ច ប់ ក្នុ ងដំ ណាច់ខែ មិ ថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹង រៀ ប ចំ បែប បទ ប្រគល់ ទទួល បញ្ចប់ គម្រោង បណ្ដោះ អា សន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោ ល គឺ មា ន ន័យ ថា ប ញ្ចប់ មុ ន កិច្ចសន្យារយៈពេល១ឆ្នាំ។

ឯកឧត្តម បន្តថា មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុ នត្រួ ត ពិនិ ត្យ ល ក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និង ពិនិត្យ ជាក់ស្តែងលើ វឌ្ឍន ភាព ការងា រ ដូ ច ជា ការ កាយ ដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់ លូ បង្ហូរ ទឹក កាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និង បន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយ លទ្ធ ផល ការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៧៨,៤៣%ហើយ ។

គ ម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ ពីបែកគុស ចំណុច ប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុច តភ្ជាប់ ផ្លូវ ជាតិលេ ខ ៣ ៣ ) បាន លេច ចេញវឌ្ឍនភាពជាមោទកភាព។ ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែង បាន ធ្វើ ឡើ ង ដើ ម្បី ដា ន ការងា រ បច្ចេក ទេស សាង សង់ របស់ ក្រុម ហ៊ុន សំ ដៅ ឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និង កិច្ចស ន្យា សាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ។


ផ្លូវនេះដែរ ក៏នឹង តភ្ជាប់ទៅ ផ្លូវជាតិលេខ ៣៣ ពីទី រួម ស្រុកកំពង់ត្រាច ទៅ ដល់ទីរួមខេត្តកំពត និង ចេញ ពី ស្រុកកំពង់ត្រាច ទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ច្រកលក ) ដែល ក្នុង នោះ គម្រោងស្ដារ និង លើក កម្រិត គុណ ភាពផ្លូវជាតិលេខ ៣១ គ្រោងចំណាយថវិកា ប្រមាណ ៦០លានដុល្លារ អាមេរិក និង ផ្លូវ ជាតិលេខ ៣៣ គ្រោង ចំណា យថវិកា ប្រមាណ៦១ លានដុល្លារ អាមេរិក ។ ក្រោយបញ្ចប់ការសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះ នឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្ត តាកែវ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ព្រម ទាំង តភ្ជាប់ ទៅ នឹង តំបន់ ឧស្សាហកម្ម កំពង់ផែ ស មុទ្រ តំ បន់ព្រំដែនកម្ពុជា-វៀតណាម និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកែប និងខេត្តកំពត ៕