ភ្នំពេញ ៖ កំពង់ផែ ក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយរបស់ កម្ពុជា និងជា កំពង់ផែ ដែលអាច តភ្ជា ប់ ការ ដឹកជញ្ជូនពីកម្ពុជា ទៅកាន់ ទីផ្សារ អន្តរជាតិ ដូច្នេះ ដើម្បីជំរុញឱ្យ សកម្មភាព នៃកា រដឹកជញ្ជូន តាមផ្លូវ ទឹក ជា ពិ សេស ការ ដឹកជញ្ជូនឆ្លងកាត់ កំពង់ផែទឹកជ្រៅកាន់តែច្រើន រាជរដ្ឋាភិបាល បាន បន្ត អភិ វឌ្ឍ ហេ ដ្ឋា រចនាសម្ព័ន្ធទៅកាន់ កំពង់ផែ មួយនេះបន្ថែមទៀត ។
យោងតាមប្រសាសន៍សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែង ក្នុ ង ពិធី សម្ពោធ ចំណតផែកុងតឺន័រ តម្លៃ ៧៦០ លានដុល្លា រអាមេរិក នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឱ្យដឹងថា កំ ពង់ផែ ស្វយ័ តក្រុ ងព្រះសីហនុ មិនត្រឹមតែជា កំពង់ផែទេ តែវាជា ភស្តុភារកម្ម ដ៏ សំខាន់ ដោយ សម្ដេច ក៏បាន ជំ រុញឱ្យភាគីជប៉ុន រៀបចំ ផែនការ មេ ប្រែក្លាយ កំពង់ផែនេះទៅជា ភស្តុភារ កម្ម ក្នុង តំបន់ ដោយមិន ត្រឹមតែ ប ម្រើ សេវា ក្នុងស្រុកទេ តែវា ក៏ អាច បម្រើសេវា ក្នុង តំបន់ ថែមទៀត ផង ។
សម្ដេចធិបតីបានមានប្រសាសន៍ថា កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពុង ដើរ តួនាទីយ៉ាង សំខាន់ ក្នុង ការ រួម ចំណែក អភិវឌ្ឍ ប្រទេស ជាតិតាមរយៈ ផលចំណូល ដែល ទទួល បាន ពី ការ កើន ឡើ ង នៃអាជីវកម្ម នៅក្នុង កំពង់ ផែ ពីមួយឆ្នាំទៅមួយឆ្នាំ ។ រដ្ឋាភិបាលក៏បាន កសាង ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់កំពង់ ផែ ក្រុងព្រះសីហនុ ផងដែរ ដូចជា ផ្លូវ ល្បឿនលឿន ផ្លូវជាតិ និង ផ្លូវ ដែក ហើយ គម្រោងផ្លូវ ដែកទៀត សោត ក៏គ្រោងនឹងអភិវឌ្ឍ លើកកម្រិត គុណភាព ទៅជាផ្លូវដែកអាច បើក បរបានក្នុងល្បឿនលឿនជាង ពេលបច្ចុប្បន្នបន្ថែមទៀត ។
សម្ដេច ធិបតីក៏បានបន្ថែម ថា ចំណត ផែកុង តឺន័រ ថ្មីប្រវែង ២៥៣ ម៉ែត្រនេះ នឹ ងផ្ដល់ ជាជម្រើសបន្ថែម សម្រាប់ បំ ពេ ញ មុខ ងារ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោល បំណង ពង្រីក សម ត្ថ ភាព និងធ្វើទំនើបកម្ម កំពង់ ផែ ដើ ម្បីឆ្លើយតបទៅនឹង កំណើន កុង តឺន័រ ដែល បានកើនឡើង ប្រចាំឆ្នាំ ។ តាមរយៈការធ្វើ ទំនើបកម្មកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នា ពេល នេះ នឹង ធ្វើឱ្យកំពង់ផែ ទឹកជ្រៅ របស់កម្ពុជា អាច ឱ្យនាវា ចូលចត បន្ថែមទៀត ដោយ បច្ចុប្បន្ននេះ នាវា ត្រឹម តែ ១៨ ភាគរយប៉ុណ្ណោះលើពិភពលោកអាចចូលចត បាន ប៉ុន្តែក្រោយ ពេលផែ សាងសង់រួចរាល់ ជាមួយ នឹង ចំ ណ ត កុងតឺន័រថ្មី នឹងធ្វើឱ្យ នាវា ៣៨ ភាគរយ នៃវានាទាំងអស់លើ ពិភពលោកអាចចូលចតបាន ។ ម្យ៉ាងវិញទៀត វា ក៏អាច ជួយ កាត់ បន្ថយ តម្លៃដឹកជញ្ជូន តាមផ្លូវ ទឹក បាន មួយកម្រិតទៀតផង។
ពាក់ព័ន្ធនឹង ការអភិវឌ្ឍកំពង់ផែ និង ភស្តុភារ នេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧប នាយករដ្ឋមន្ត្រី និងជា អនុ ប្រ ធាន ទី ១ ក្រុម ប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងដំណើរទស្សនកិច្ច នៅ ទីក្រុង មួយ របស់ ចិន បានស្នើ ក្រុមហ៊ុន ចិន មក បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យ កំពង់ផែ និងភស្តុភារ នៅកម្ពុជា បន្ថែមទៀត ស្រ បនឹង កម្ពុជា ក៏បាន និងកំពុង សា ង ស ង់ ផ្លូ វ ទឹកថ្មី(ព្រែកជីក ហ្វូណន តេជោ ) និង កំពង់ផែ មួយចំនួន នៅខេត្តកែប , ខេត្តកំពត បន្ថែមពីលើកំពង់ផែ ទឹកជ្រៅដែលមានស្រាប់៕