ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ​គម្រោង​រៀបចំ​កំពង់​ផែ​ទេសចរណ៍​កម្សាន្តតាមដង​ទន្លេ​មេគង្គ​​ និងទន្លេសាប ដោយ​​បានបើកកិច្ចប្រជុំ​ពិភាក្សា​ជា​មួ​យអ​ន្ត​រ​ក្រ​សួង ស្ថាប័​ន​ពាក់ព័ន្ធ​ ដើម្បី​ប្រមូ​លធាតុចូលក្នុងការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្ត​ និងរៀបចំ​ក្រុង​នៅ​តា​ម​ទីប្រជុំជននៃប​ណ្ដា​ខេត្ត​ជុំវិញដងទន្លេ​មេ​គង្គ និងទន្លេសាបឱ្យកាន់តែមានភាពទាក់ទាញដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ ។

កិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាបនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ ។

នៅក្នុងឱកាស​នោះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កេតឃើញថា មានទូក​ទេសចរ​ណ៍ដែ​ល​ធ្វើដំណើរមកពីប្រទេសវៀតណាម តាមដងទន្លេមេគង្គមកកាន់កម្ពុជា ក្នុងនោះនៅខេត្តកំពង់ចា​មមា​ន​ទូក​ទេ​ស​ច​រ​ណ៍​ចូលមក ៦គ្រឿង និងកំពង់ឆ្នាំងមាន ៦គ្រឿង ហើយ​ឯ​កឧ​ត្ត​ម​យ​ល់​ឃើ​ញ​ថា នេះ​គឺ​ជា​ឧ​ស្សា​ហ​ក​ម្ម​មួយ​ដែ​ល​មា​ន​ដំណើរការល្អ ហើយអាចផ្ដល់ឱកាសការងារ និងថវិកាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្លាស់​ប្ដូ​រ​កា​រគិ​តគូរ និងកំណត់​យ​កកា​រ​ងា​រអា​ទិ​ភា​ព​ ក្នុ​​ងនោះ​មា​ន​កា​រ​ចុះ​ប​ញ្ជីដី​ធ្លី​ដែ​ល​ម​ក​ដ​ល់​ប​ច្ចុ​ប្ប​ន្ន​នេះ​បា​ន​ចុះ​ប​​ញ្ជី​ជិ​តរួចរាល់ជាស្ថាពរហើយនៅទូទាំងប្រទេស, កិច្ចកា​រ​បញ្ច​ប់​វិ​វា​ទ​ដី​ធ្លី​ក៏​បា​នដោះ​ស្រា​យ​រួច​រា​ល់​អស់​ជាច្រើ​ន​ក​រ​ណី​ និ​ង​នៅសល់តិចតួចប៉ុណ្ណោះ, បានដោះស្រាយបញ្ហាបុរី, និងបញ្ហាវិវាទរវា​ង​ប្រជា​ព​ល​រ​ដ្ឋ​ជា​មួ​យ​អា​ជ្ញា​ធ​​រ​ជា​តិ​អប្សរានៅខេត្តសៀមរាបដែលនឹងត្រូ​វដោះស្រាយបញ្ចប់ក្រោយពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រ​ពៃ​ណី​ជា​តិ​ខ្មែរ, ហើ​​យបញ្ហាទន្លេសាបដែលក្រោយពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណីជា​តិ​រួ​ច​រា​ល់​នោះ​​ក៏​នឹ​ង​អា​ច​ត្រូ​វ​ដោះ​ស្រា​យ​ប​ញ្ច​ប់​​ជាមួ​យ​នឹងអាជ្ញាធរទន្លេសាបផងដែរ។

ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា ៖«ទាក់ទិននឹងបញ្ហានៅខេត្តសៀមរាប និងទន្លេសាប គឺយើងត្រូវគិ​ត​គូរ​ប​ង្កើន​ចំណូល និងបង្កើនឱកាសសេដ្ឋកិច្ចទាំងក្នុងខេត្តសៀមរាបនិងក្នុងតំបន់ទន្លេសាបទាំងមូលតែម្ដង ដូច្នេះ​ហើយទើបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាជាមួយក្រសួងធន​ធានទឹក និងឧតុនិយម, ក្រសួងទេសចរណ៍, ខេត្តនៅ​តាម​ប​ណ្ដោយ​ដ​ង​ទ​ន្លេ​មេគ​​ង្គ និ​​ង​ជុំ​វិញ​ទ​ន្លេ​សា​​ប,​ ក្រុ​មហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ, និងអ្នកផលិតជីកសិកម្ម ​ដើម្បី​រួ​ម​គ្នា​រិះ​រ​កវិ​ធី​សា​ស្រ្ត​ប​ង្កើ​ត​យ​ន្ត​កា​រស្វែ​ង​រ​កប្រា​ក់​ចំ​ណូលនៅតំបន់ទន្លេមេគង្គ និងទន្លេសាបនេះ»។

អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើនៅពេល​នេះ ​គឺ​ក្នុង​គោ​ល​បំ​ណង​ដើ​ម្បី​រៀប​ចំ​ទី​តាំ​ង​កំ​ព​ង់ផែ​ទេ​ស​ច​រ​ណ៍​កំ​សា​ន្ត​តា​ម​ប​ណ្ដោ​យ​​ទ​ន្លេ​មេ​គង្គ និងជុំវិញទន្លេសាប និងប្រមូ​លធាតុ​ចូល​បន្ថែម​ទៀត​ពី​ភាគី​​​​ពា​ក់ព័ន្ធទាំងអស់ក្នុងការរៀបចំក្រុងនៃបណ្ដាខេត្តជាប់ទន្លេមេគង្គ និងទន្លេសាបឲ្យមានជីវិតរស់រវើក, មាន​លំ​ហ​រសាធារណៈ, មានបរិស្ថានស្អា​ត​,​មា​នម្ហូ​ប​អាហា​រ និ​ង​ទី​តាំ​ង​កំសា​ន្តផ្សេ​ង​​ៗស​ម្រា​ប់​ទា​ក់​ទាញ​ទេ​ស​ច​រដែលធ្វើដំណើរ​តាម​ទូ​ក​ទេ​ស​ចរ​ណ៍​ឆ្ល​ង​កា​ត់​ខេ​ត្ត​នី​មួ​យ​ៗ​តា​ម​ប​ណ្ដោយ​ទ​ន្លេ​មេ​គ​ង្គ​ និង​ទ​ន្លេ​សាប ​ដើ​ម្បីទា​ញ​យ​ក​ប្រា​ក់​ចំ​ណូ​ល​ពី​អ្ន​ក​ទេ​សច​រ​​ប​ន្ថែមទៀតសំដៅបង្កើនជីវភាព​ប្រ​ជាព​ល​រ​ដ្ឋ​ និ​ង​បង្កើ​នចំ​ណូ​ល​សេ​ដ្ឋកិ​ច្ច​ជាតិ ៕