ភ្នំពេញ ៖ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់​ បានសហការ​ជាមួយ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម រួមជាមួយនឹហក្រសួងសាធារណការ​ និងដឹកជញ្ជូន ព្រមទាំង​​រដ្ឋបាលខេត្ត​​កណ្ដាល និង​កំពង់ស្ពឺ ប្រែ​ក្លាយមុ​​ខងា​​រប្រ​ឡាយដែលមានស្រាប់ឱ្យកា​ន់​តែ​មា​ន​ប្រ​យោជ​ន៍​ជា​ង​​នេះប​​ន្ថែ​ម​ទៀ​ត ដើ​ម្បី​ប​​ង្កើ​ន​គុ​ណភា​ព​ជី​វិ​ត​រ​ប​ស់​ប្រជាពលរដ្ឋ ។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មានរ​បស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ ចេញផ្សាយក្រោយកិច្ច​ប្រជុំ​អន្តរក្រសួង​ ស្ដីពី​សំណង់ និងដីចំណី​ប្រឡាយ​ លេខ​៦១ ក្នុងភូមិសាស្ត្រ​ខេត្ត​កណ្ដាល​ និងខេត្តកំពង់​ស្ពឺកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

បើតាមសេចក្ដី​ប្រកាសព័ត៌មាន​ដដែលនេះបានឱ្យដឹងថា កិច្ច​ប្រជុំ​នា​ពេ​ល​នេះ​​ធ្វើ​ឡើ​ង​ក្នុ​ង​គោ​​ល​បំ​ណ​ងដើ​ម្បី​ស្នើ​​សុំ​មតិយោបល់ និងធាតុចូលពីក្រសួងធនធានទឹក និង​ឧតុ​និ​​យម​​ ចំ​ពោះប​ញ្ហា​​ដី​ចំ​ណី​ប្រ​ឡា​យ​ដែ​ល​កំ​ពុ​ង​តែជួបប្រទះសព្វថ្ងៃនេះនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ។


នៅ​ក្នុងកិច្ច​ប្រជុំ​នោះ ​ឯក​ឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នី​យក​​ម្ម​ និងសំណង់ បានបង្ហាញពីក្ដីស​ង្ឃឹ​​មថា​ កិ​ច្ច​ប្រ​ជុំ​នេះ​នឹ​​ង​អាច​រកឃើញនូវជំហរជាក់លាក់មួយ ជាគំរូ​សម្រា​ប់​ដោះ​ស្រាយបញ្ហាដី​ចំ​ណី​ប្រឡាយនេះនៅទូទាំងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ៖

«ក្នុងក្របខណ្ឌនគរូបនីយកម្ម យើងអា​ចដោះ​ស្រា​យ​មុ​ខ​​ងា​រ​ប្រឡាយនេះដែលមិនត្រឹមតែជាប្រឡាយសម្រាប់ស្រោចស្រព រឺរំដោះទឹកប៉ុ​ណ្ណោះទេ ប៉ុន្តែក៏​អាច​ប្រែ​ក្លាយ​​ទៅ​ជា​​ផ្លូ​វ​, សួនទឹកលម្អក្រុង រឺលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកកិច្ចប្រជុំនាពេលនេះថា ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដោយ​ក្រ​សួ​​​ង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានកសាងនូវវប្បធម៌ថ្មីមួយទៀតលើកិច្ចសហប្រ​តិ​ប​ត្តិ​កា​រ​ជា​មួយ​ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត ដោ​យ​រួ​ម​ប​ញ្ចូ​ល​គ្នា​រវាងកិច្ចការរៀបចំក្រុង, កិច្ចការនគរូបនីយកម្ម ជាមួយនឹងសំណង់ធារាសាស្រ្ត និងប​ច្ចេ​ក​ទេ​ស​សា​ធារ​ណ​ការ សំដៅប្រែក្លាយអ្វីដែលមានស្រាប់ទៅជារបស់ដែលមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ។


ម្យ៉ាងទៀត កិច្ចប្រជុំនាពេលនះ គឺធ្វើឡើងដើម្បីពិភាក្សាផ្តោតលើការគិតគូរប្រែក្លាយប្រឡាយឱ្យទៅជាផ្លូវ ជា​សួន​លម្អក្រុង និងបុរីជនបទ ដោយរក្សាមុខងារប្រឡាយដែលប្រើប្រាស់ស​ម្រា​ប់ស្រោចស្រព និង​រំដោះ​ទឹក​ដដែ​ល ស្របទៅតាមប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញគឺ ប្រែ​ក្លាយទីកន្លែងជាច្រើនឱ្យទៅជាសួន និងលំ​ហសា​ធា​រណៈ ដែលបង្កើតបាននូវសេចក្តីថ្លៃថ្នូរ សុភមង្គ​ល​រប​ស់​ប្រ​ជាជន និងគុណភាពមនុស្សរបស់កម្ពុជាទៅថ្ងៃអនាគត ជាស​ង្គម​ដែ​លមា​​នម​​នោ​ស​ញ្ចេ​ត​នា​ច្រើនជា​ង​នេះ​បន្ថែ​ម​ទៀ​ត​ ៕