បាត់ដំបង ៖ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា ខេត្ត​បាត់ដំបង នឹង​បញ្ចប់ការវាស់វែងជាស្ថាពរ​​នៅ​ដំណាច់ខែមិថុនា ឆ្នាំ២០២៥​ខាងមុខនេះ ដែល​អាចនឹង​បញ្ច​ប់​នៅ​មុ​ន​​​ផែ​នការ​ដែល​បានគ្រោងទុក ។ គោ​លន​​យោ​បាយ​ការ​​ចុះ​​ប​ញ្ជី​ដី​ប​ង្ហើ​យ​ គឺដើម្បីផ្ដល់​កម្មសិ​ទ្ធិ​ស្រ​ប​ច្បាប់​ក្នុ​​ងកា​រកាន់កាប់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ និង​ប​ញ្ច​ប់​ភា​ព​ច​ម្រូ​ង​ច​ម្រា​ស់​នា​នាក្នុ​​ង​ស​ង្គ​មជា​តិ​ដែ​ល​កើ​តចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំងការធា​នា​បា​ន​នូ​វ​កា​រផ្ដ​ល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹកខេត្ត​បាត់ដំបង​ កាលពីថ្ងៃចុងសប្ដាហ៍មុននេះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី ន​គរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀ​ប​ចំ​ក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំ​រុ​ញប​ង្ហើ​យ​ក្បា​លដី​ដែ​ល​នៅ​សេ​ស​​សល់ចំនួន២៦៧ ០៥១ក្បាលដីនៅទូទាំងខេត្ត។

លោកបន្តថា ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិត​មកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០ ៨​៥​៤​ក្បា​ល​ដី,​ប្រមូ​ល​ទិ​ន្ន​ន័យ​វិនិច្ឆ័យបានចំនួន ១២១ ១៧៥ក្បាលដី,ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន៣១ ៥៥០ក្បា​ល​ដី​,ចេ​​ញ​បណ្ណបានចំនួន ២៥២៥ ក្បាលដី,ចែកបណ្ណបានចំនួន១ ៣៣៣​ក្បាល​ដី​។​ ដោ​យ​ឡែ​ក​ចំ​ពោះ​​កា​រចែ​​ក​វិ​ញ្ញា​ប​នបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ពឺ ឃុំបួរ ស្រុកភ្នំព្រឹក នាថ្ងៃនោះ សរុបមានចំនួន ១ ១៩២បណ្ណ ស្មើនឹង៧២១គ្រួសារ។

នៅក្នុងឱកាស​នោះដែរ ឯក​ឧ​ត្តម សុខ លូ ​អ​ភិបាលខេត្ត​បាត់ដំបង បាន​ណែ​នាំដ​ល់​ប​ងប្អូ​ន​ប្រ​ជាព​ល​រ​ដ្ឋ​ដែល​ទ​ទួ​ល​បា​ន​វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់​ដូរ​ឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំណង់​​ ក៏បានថ្លែង​ឱ្យ​ដឹ​ងថា​ ខេត្ត​​បាត់​ដំ​បង ជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូល​​សេ​ដ្ឋ​កិច្ច​ទី​៤​នៅ​​ក​ម្ពុ​ជា ។ ឯកឧត្តម ​ស្នើ​ដ​ល់ប្រជាពលរដ្ឋ​ដែ​ល​ទទួ​ល​បា​ន​វិ​ញ្ញា​ប​នប​ត្រ​ស​ម្គា​ល់​​ម្ចា​ស់​អ​ច​ល​ន​វ​ត្ថុ​​ត្រូ​វ​យក​ចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និ​ង​ដាំ​ដំ​​ណាំ​ផ្សេ​ង​ៗ​ដើ​ម្បី​ផ្គ​ត់​ផ្គ​ង់​​ជីវភា​ព​រស់​នៅប្រចាំថ្ងៃ ។

គួរ​រម្លឹកថា​ ការ​បញ្ចប់​ការ​វាស់​វែង​ដីធ្លីនៅទូទាំង​ប្រទេស​ គឺជាការ​ងារអាទិភាពរបស់​ក្រសួង​រៀបចំដែន​ នគរូប​នីយកម្ម និងសំណង់​ ក្នុងអាណត្តិទី៧​នេះ ដោយរាជរដ្ឋាភិបាល​បាន​ចំណាយថវិកា​ជាច្រើន​ដើម្បីឱ្យ​ការងារ​នេះ​បាន​បញ្ចប់ទៅលឿន ​ដោយមិនចង់ឃើញ​វិវាទ​ដីធ្លី​កើតឡើង​បន្តទៀត​នៅក្នុង​ប្រទេស​កម្ពុជា ពោលគឺ​ចង់ឱ្យពលរដ្ឋ​រស់នៅប្រកបដោយសុខុដុមរមនាជាមួយគ្នា៕