ភ្នំពេញ ៖ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ដឹកនាំកិច្ចប្រជុំពិភាក្សា​ស្ដីពីការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញា​ត​សា​ង​សង់ ដែល​បា​ន​ធ្វើឡើងនៅទីស្ដីការក្រសួងកាលពីពេលថ្មីៗនេះ


ឯកឧត្តមបានបញ្ជាក់ថា ការកំណត់បែបបទ និងប​រិបថនៃ​ការផ្ដល់លិ​ខិតអនុញ្ញា​ត​សាង​សង់​នេះអា​ចធ្វើ​ទៅ​បា​នលុះត្រាតែមានការឯកភាពផ្ទៃក្នុងគ្នាជាមុនសិន ទើប​អា​ច​បន្ត​ទៅ​ពិ​គ្រោះ​ពិ​ភា​ក្សាជា​មួ​យ​សមា​គមអ្នកអភិវឌ្ឍន៍លំនៅឋាន និងសមាគមអ្នកសាងសង់បាន។

ទន្ទឹមនេះ ឯកឧត្តម មានបំណងចង់ឱ្យសមាជិកទាំងអស់នៃកិច្ចប្រជុំ ក្លា​យ​ជាសមាជិ​កចូ​ល​រួ​មស​ក​ម្ម​ក្នុ​ងកិច្ចការកំណត់បែបបទ និងបរិបថ​នៃ​កា​រផ្ដល់លិខិតអនុញ្ញាតសាងសង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់ចូលរួម ដើម្បីស្តាប់អំពីបញ្ហា​ប្រឈម និងបង្កើតគំនិតថ្មីៗក្នុងការរៀបចំបែបបទ និងបទប​ញ្ញត្តិនា​នាសំ​រា​ប់​​កា​រផ្ដ​​ល់​លិខិ​​ត​អ​នុ​ញ្ញា​ត​សា​ង​ស​ង់​ឱ្យ​បានត្រឹមត្រូវ មានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។


គួរបញ្ជាក់ផងដែរថា តាមរយៈបរិបថថ្មី រាល់លិខិតស្នើសុំសាងសង់ទាំងចូលមកតាមអនឡាញ ឬចូ​ល​ម​កដោ​យ​ផ្ទា​ល់ ឬតាមច្រកចេញចូលតែមួយក្តី អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវមា​ន​ភា​រ​កិ​ច្ច​ធ្វើ​ច​រ​ន្ត​ឯ​ក​សា​រ ដោយពិនិត្យផ្ទៀងផ្ទាត់លើឯកសារទាំងនោះ និងបញ្ជូនទៅខាងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ អគ្គនា​យ​ក​ដ្ឋា​នរៀបចំដែនដី និងអគ្គនាយកដ្ឋានលំនៅដ្ឋាន ដើម្បីពិនិត្យបន្ត។ បន្ទាប់មកត្រូវប​ញ្ជូ​ន​សំ​ណុំ​ឯ​ក​សា​​រទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយ ហើយ​កា​​រិយា​ល័យនឹង​ប​ញ្ជូនសំណុំ​ឯក​សារ​ទាំ​​ង​នោះ​ម​កអគ្គ​នា​យកដ្ឋានសំណង់ ដើម្បីបូកសរុបបច្ចេកទេស និងព្រាងលិខិតអនុញ្ញាតសាងសង់ រួចត្រូវប​ញ្ជូន​សំ​ណុំ​ឯ​កសារទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយវិញ ដើម្បី​ស្នើ​សុំ​គោល​​ការ​ណ៍​​ពី​ឯ​កឧ​ត្ត​ម​ឧ​ប​​នា​យ​ករ​ដ្ឋ​​ម​ន្ត្រី ​និងក្រុមការងារជំនាញ ហើយការិយាល័យច្រកចេញចូលតែមួយត្រូវបើកកិច្ចប្រជុំ ធ្វើរបាយ​កា​រ​ណ៍​ និ​ង​ស្នើ​​សុំការពិនិត្យសម្រេចពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ៕