ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម​សាយ សំអាល់ បានប​ញ្ជា​ក់​ថា ក្រសួង​បាននិងកំពុង​ចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បី​ក​សាង និងកែ​ប្រែផ្ន​ត់គំ​និតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតកា​រយក​ចិ​ត្ត​ទុក​​ដា​ក់​គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើ​ម្បី​បើ​​ក​ទំ​ព័​រថ្មី​សម្រាប់កម្ពុជា។

ថ្លែងក្នុងពិធីជួបជុំសាស្ត្រាចារ្យ អាណាព្យាបាលនិងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) យល់ឃើញថា ដើម្បី​ហាត់ពត់នូវផ្នត់គំនិតរបស់មនុស្ស រឺក៏ដុសខាត់នូវការគិតគូររបស់មនុស្សគឺត្រូវផ្តើមចេញពីសាលារៀន ។​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ​តែង​តែ​បានមាន​ប្រ​សាស​ន៍ថា នេះជាពេលវេលាដែ​លយើង​ត្រូវរៀ​ប​ចំ​ផ្ទះ​​ស​ម្បែ​ង​រ​ប​ស់​យើ​ងឱ្យមា​ន​ស​ណ្តា​ប់​ធ្នាប់​រ​បៀ​ប​រៀបរយ ហើយការងារនេះត្រូវផ្តើមចេញពីការងារតូចៗទៅ។ ការជួប​ជុំ​គ្នា​នា​ពេ​ល​នេះ​​​គឺដើម្បី​សា​ក​ល្ប​ង​រួមគ្នាគិត និងឯកភាពគ្នា​​ដើ​ម្បីអា​ច​ធ្វើ​កា​រ​ជា​​មួយ​គ្នា​​បា​ន​និ​ង​រួ​ម​គ្នា​ផ​លិ​ត​ឱ្យ​បា​ននូ​វ​គំនិ​​​តថ្មី​ៗ​ជា​ឧត្ត​ម​ប្រ​យោ​ជ​ន៍ស​ម្រា​ប់សង្គមជាតិ។


ឯកឧត្ត​ម សាយ សំអាល់ បានណែនាំនិងជំរុញឱ្យយុវជនស.ស.យ.ក ចូលរួមផ្ដល់គំនិតមតិយោបល់ ដើម្បីប​ង្ហា​ញ​ថា​​​​ ស.ស.យ.កពិតជាបានចូលរួមក្នុងការដោះស្រាយលើវិស័យអប់រំពិតប្រាកដមែន ​ដែល​​នេះហើ​យ​គឺ​ជា​បេ​ស​ក​កម្មដ៏ធំបំផុតរបស់ស.ស.យ.ក គឺការចូលរួមក​សា​ង​ឬ​រៀ​ប​​ចំ​វិ​ស័​យអប់រំឱ្យ​បា​នត្រឹ​មត្រូ​វ​និ​ង​ទា​ន់​ស​ភា​ព​កា​រណ៍ ដោយសា​រនៅពេលខាងមុខយើងទាំងអស់គ្នាមិន​អាចដឹងមុ​ន​បា​ន​ថា​នឹ​ង​មា​ន​អ្វី​កើត​ឡើ​​ងនោះ​ទេ​ដូ​ច្នេះ​យើ​ង​ត្រូវរៀបចំថ្នាលបណ្ដុះបណ្ដាលមនុស្សឱ្យមានសមត្ថភាពពិតប្រាកដ ឱ្យមានភាពឆ្លា​ត​វា​ង​វៃនិ​ង​ពោ​រ​ពេ​ញ​ទៅដោ​យ​បំ​ណិនជីវិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការ​រៀ​បចំពិធី​ជួ​បជុំនៅបរិវេណសាកលវិ​ទ្យាល័យ​ភូ​មិ​ន្ទភ្នំ​ពេ​ញ​នា​ពេលនេះ ព្រោះសាកលវិទ្យាល័យនេះមានទាំងបច្ចេកទេសអនុវត្តផ្ទាល់និងទ្រឹស្ដីជាមួយគ្នា ដែល​ឯ​ក​ឧ​ត្តម​យ​ល់​ឃើ​​ញ​ថានេះគឺជានិមិត្តរូបនៃការចង់រស់រានឡើងវិញរបស់ប្រជាជាតិខ្មែរ។ ឯកឧត្តម បានលើកឡើងថា តាំងពីក្រោ​​យថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩មក សម្ដេចតេជោ ហ៊ុន សែន ដែលដៃម្ខា​ង​ទប់​ស្កា​ត់​មិ​នឱ្យ​រ​ប​ប​ប្រ​ល័យពូជសាសន៍វិលមកវិញ និងដៃម្ខាងទៀតខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ ក្នុង​នោះ​វិ​ស័​យ​ដែ​ល​ត្រូវ​បា​នស្ដារមុនគេគឺវិស័យអប់រំដោយចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ។ បច្ចប្បន្ន សម្តេច​ម​ហាប​វ​​​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននឹងកំពុងតែបើកទំព័រថ្មីសម្រាប់កម្ពុជា ធ្វើឱ្យកម្ពុ​ជា​ប្រែ​មុ​ខ​មាត់​ថ្មីដោយផ្ដោតសំខាន់លើគុណភាពធនធានមនុស្ស។

ស្របទៅ​នឹង​គោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើម​ស​ម​រភូ​មិ​ថ្មី​មួ​យ​ទៀ​ត​ គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្រប​ទៅ​​តា​ម​អ​នុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណ​ភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។

ក្នុងនោះក្រសួងបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាមជ្ឈ​ម​ណ្ឌ​ល​ប្រ​មូល​ផ្តុំ​ចំ​ណេះ​ដឹ​ង​ជា​សា​ក​​​លវិទ្យាល័យគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈា​ន​ទៅ​រៀ​ប​ចំ​នៅ​តា​ម​ប​ណ្តា​សា​ក​លវិ​ទ្យា​ល័​យ​ឬ​វិទ្យាស្ថានអប់រំដទៃទៀត ដើម្បីចូលរួមកសាងរៀបចំ​​ឱ្យ​បា​នត្រឹ​មត្រូវនូវ​ថ្នា​ល​ប​ណ្តុះប​ណ្តា​លមួ​យដ៍វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព។ សា​ក​ល​វិទ្យាល័​​យភូ​មិន្ទភ្នំពេញគឺជាថ្នាលបណ្ដុះបណ្ដាលដ៏ធំមួយ ជាកន្លែងដែលយើងត្រូ​វ​ឆ្លា​ក់​ដួ​ង​ព្រ​លឹ​ង​ជា​តិ​​ពី​ព្រោះ​ទី​នេះ​ជា​កន្លែ​ង​ដែ​ល​ផ​លិ​ត​បា​ន​នូ​វ​ធ​ន​ធាន​មនុស្សពោរ​ពេញដោយ​ស​ម​ត្ថភា​ព​បាន​យ៉ា​ង​ច្រើ​ន​​សំ​រា​ប់​អ​ភិ​វ​ឌ្ឍ​ប្រ​ទេ​សជា​តិ ។

នាឱកាសនោះ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានផ្តល់មតិយោ​ប​ល់​១​ចំនួ​នដល់សាកល​វិទ្យា​ល័​យ​ភូ​មិ​ន្ទ​ភ្នំពេញដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្មីក្នុងនោះជំហានទី១ ត្រូវពត់ផ្នត់គំនិតមនុស្សតាមរបត់១, មើលថែ​ទាំមែ​កឈើ​ដែលដុះមកត្រូវកាត់តម្រឹមអោយមានសោភណ្ឌភាព,និងដាំដើមឈើបន្ថែម, ទី២: ត្រូវរៀបចំទី​តាំ​ងច​ត​ម៉ូ​តូនិងរថយន្តអោយបានត្រឹមត្រូវនិងមានរបៀបរៀបរយ , រៀបចំផ្លូវ​ដើរ​ជុំ​វិ​ញសា​​ក​ល​វិ​ទ្យា​ល័យ​​និង​ផ្លូ​វ​ចេ​ញ​ចូ​លឱ្យបានត្រឹមត្រូវដើម្បីបង្ការកុំឱ្យមានហានិភ័យសំរាប់និស្សិត នោះសា​កល​​វិទ្យា​ល័​យ​នឹ​ង​មា​ន​កា​រ​ប្រែ​មុ​ខមាត់ថ្មី ហើយការសិក្សារបស់និស្សិតក៏នឹងមានការរីកចំរើនថែមមួយកម្រិតទៀតផងដែរ៕