តាមរយៈគណនីបណ្ដាញសង្គមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា ៖

សូមអរគុណលោកអ្នកឧកញ៉ាគិត ម៉េង និងលោកជំទាវ ដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំ។ នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។

យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរ។ ខ្ញុំ និងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។

សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា៕