នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ តំណាងអ្នកជំនាញវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុនខេអេហ្វអេ បានចូលរួមក្នុងកម្មពិធី ចុះអនុស្សរណយោគយល់គ្នារវាង និយ័តករបរធនបាលកិច្ច ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ” ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ជាមួយលោកឧកញ៉ា តាន់ ឃីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ។