លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល និងលោកជំទាវ ស្រីស្រស់ បានបរិច្ចាគថវិកាចំនួន ៤លានរៀល តាមរយៈសមាគមសិល្បករខ្មែរ ដើម្បីជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹក ដែលកំពុងរស់នៅតាមតំបន់សុវត្ថិភាពគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម។
តាំងនាមប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា នួន រិទ្ធី និងលោកជំទាវចំពោះចិត្តសប្បុរសធម៌ និងការចូលរួមបរិច្ចាគថវិកាចំនួន ៤លានរៀល តាមរយៈសមាគមសិល្បករខ្មែរ ដើម្បីជួយដល់វីរកងទ័ពនិងបងប្អូនជនភៀសសឹក ដែលកំពុងរស់នៅតាមតំបន់សុវត្ថិភាពគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម។


ទឹកចិត្តសប្បុរសដ៏មានតម្លៃនេះ មិនត្រឹមតែជាជំនួយសម្រាលការលំបាកប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងជាក់ស្តែងនៃ ស្មារតីសាមគ្គីជាតិ ក្តីស្រឡាញ់ជាតិមាតុភូមិ និងការយកចិត្តទុកដាក់លើអាយុជីវិតរបស់បងប្អូនជនរងគ្រោះជាតិខ្មែរ។ ជាពិសេសនៅពេលដែលប្រទេសកំពុងរងនូវការឈ្លានពាន និងភាពតានតឹងពីប្រទេសជិតខាង ការឧបត្ថម្ភ និងការបង្ហាញកម្លាំងស្នេហាជាតិរបស់លោក និងក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់នៃខឿនការពារជាតិ និងជាអំពើស្នេហាយ៉ាងពិតប្រាកដចំពោះជាតិ និងមនុស្សជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយសុខភាពល្អមហាប្រសើរ ពោរពេញដោយសេចក្ដីសុខ និងជោគជ័យគ្រប់ភារកិច្ច ពិសេសសូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទសម្រួល/រូបភាពដោយក្រុមការងារ ខេអេហ្វអេ