ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក ដែលបង្ហាញថាចំនួននៃគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារអាម៉េរិក។

ក្នុងចំណោមគម្រោងវិនិយោគចំនួន ៦០៩ គម្រោង ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ១៣៦គម្រោង បន្ទាប់មកខេត្តស្វាយរៀង ១៣៥គម្រោង, ភ្នំពេញ ៧៥គម្រោង,  ខេត្តតាកែវ៦០គម្រោង ខណៈកោះកុង និងខេត្តព្រះសីហនុ ចំនួន៥០គម្រោងស្មើគ្នា៕