នៅថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅខណ្ឌសែនសុខ ថាប្រែប្រួលដល់ណាហើយ?  យោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងតំបន់ខាងលើនេះមានតម្លៃដូចខាងក្រោម៖

 

សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៥៣០ ទៅ ២ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ៩៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៥៣០ ទៅ ២ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៥០ ទៅ ១ ០៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ១៨០ ទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៥០ ទៅ ១ ០៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៨០ ទៅ ៣៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់អូរបែកក្អម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ១៥០ ទៅ ២ ១៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ៨១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់គោកឃ្លាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៨០ ទៅ ២ ០៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៦០ ទៅ ៦៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

ប្រភព #business-cambodia.com