នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកាតព្វកិច្ចរបស់ក្រុមហ៊ុន/សហគ្រាសប្រកបអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ក្រោយទទួលអាជ្ញាប័ណ្ណពី ន.អ.ប។
កិច្ចប្រជុំនេះបានប្រព្រឹត្ដឡើងក្រោមអធិបតិភាពរបស់ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃន.អ.ប. ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នៅក្នុងប្រទេសកម្ពុជាជាច្រើនរូបផងដែរ។



