នារសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានទទួលលិខិតថ្លែងអំណរគុណពី និយ័តករបធនបាលកិច្ច (ន.អ.ប) បន្ទាប់ពីក្រុមហ៊ុន បានចូលរួមសកម្មភាពមនុស្សធម៌យ៉ាងសកម្មជាមួយ និយ័តករបធនបាលកិច្ច (ន.អ.ប) កន្លងមក។
សូមបញ្ជាក់ថា៖ និយ័តករបធនបាលកិច្ច (ន.អ.ប) កាលពីពេលកន្លងទៅបានចេញលិខិតអំពាវអោយបណ្តាក្រុមហ៊ុននានានៅក្នុងស្រុក គាំទ្រដល់សកម្មភាពមនុស្សធម៌ និងចូលរួមឧបត្ថម្ភដល់គ្រួសារយោធិនពលីជីវិត ដើម្បីការពារជាតិ ពីសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងជនភៀសសឹកយ៉ាងច្រើន ដែលកើតចេញពីការឈ្លានពានរបស់ប្រទេសថៃនាពេលកន្លងមក។
ជាក់ស្តែង នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនខេអេហ្វអេ បាននាំយកថវិការមួយចំនួនមកចូលរួមជាមួយសកម្មភាពសប្បុរសធម៌ជូនដល់និយ័តករបរធនបាលកិច្ច (ន.អ.ប) ដើម្បីជួយដល់គ្រួសារយោធិនពលី និងជនភៀសសឹកពីតំបន់មានជម្លោះនាពេលកន្លងមក។ ដូច្នេះសូមអំពាវនាវដល់សប្បុរសជនបន្តជួយដល់គ្រួសារយោធិនពលី និងបងប្អូនភៀសសឹកឲ្យបានច្រើនបន្ថែមទៀតទៅតាមលទ្ធភាពរៀងៗខ្លូន ។

