ភ្នំពេញ ៖ បើតាមច្បាប់ស្ដីពីហិរញ្ញវត្ថុ របស់កម្ពុជាបានចែងថា ដីដែលមិនប្រើប្រាស់ គឺត្រូវ បង់ពន្ធជូន រដ្ឋ ដូច្នេះ អ្នកដែលមានដី តែមិនបានប្រើប្រាស់ទុកទំនេរ ដុះស្មៅចោលនោះ គឺត្រូវ បង់ពន្ធជូនរដ្ឋ ទៅតាមទំហំ តូច ធំ ។ តើ កត្តាអ្វីដែលជំរុញឱ្យ ដី ដែលមិនប្រើប្រាស់ត្រូវបង់ពន្ធជូនទៅអគ្គនាយកដ្ឋានពន្ធដារ ដែរនោះ ?
បើតាម លោក រស់ សារ៉ាក់ ប្រធាន ការិយាល័យ ពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋាន ពន្ធដារ បានមានប្រ សា សន៍ ថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ រូបភាព នៃការ ទិញដី ប្រើ ប្រាស់ ហើយដោយរង់ចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និង ជំរុញ ការប្រើ ប្រាស់ដី ធ្លីឱ្យស មស្រ ប នឹង ការ អភិរវឌ្ឍ និងបង្កើន សកម្មភាព សេដ្ឋ កិច្ច ដើម្បី បង្កើន កំ ណើ ន ការងារ និងជាគុណប្រយោជន៍ ថវិកាថ្នាក់ ក្រោម ជាតិ ។
លោកបន្តថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំង ប្រទេសដោយ កំណត់ លើ ដីដែ ល មា នសំ ណង់ ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ ដោយ គណៈ កម្មការវា យ ត ម្លៃ ដី មិ នបានប្រើប្រាស់ ដូចមាន ចែងនៅ ក្នុងសេច ក្តីសម្រេច លេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។ ដោយឡែក ក្នុងក រណី អច ល ន ទ្រព្យ ដែល ស្នើ សុំ បង់ ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើប ច្ចុ ប្បន្ន ភាព ព័ ត៌មា នអ ចល នទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះ កម្ម សិទ្ធិ ករ នៃដីជាប់ពន្ធ ឬអ្នកជួ ល ដីពី រដ្ឋគ្រាន់ តែ ភ្ជាប់ មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃ បញ្ជា ក់ កា រ ប ង់ ប្រា ក់ ព ន្ធ ដែ ល បា នបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះ ពុម្ព លិខិ ត ប្រ កា សប ង់ ព ន្ធលើ ដីធ្លី មិ ន បា នប្រើ ប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយក ដ្ឋានពន្ធដារដើម្បីបង់បន្ត ។
លោក បញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាច ទៅ បង់ពន្ធនៅតាម សា ខា ពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិន បើ អចល ន ទ្រព្យ នោះស្ថិ តនៅ ក្នុង រា ជ ធា នី ភ្នំ ពេ ញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធ នៅ អគ្គនា យ ក ដ្ឋាន ពន្ធ ដារ បាន ប៉ុន្តែ នៅ ពេលខាង មុន អាច នឹង មាន ដោយ សារ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ។
គួរកត់សម្គាល់ថា បច្ចុប្បន្ន នេះ ការទិញលក់ដីធ្លីនៅក្នុងប្រទេស កម្ពុជា ហាក់មានកា រថមថយ ច្រើនជាងមុន ដោយបច្ចុប្បន្ននេះ អ្នកលក់ដីមានច្រើនជាងអ្នកទិញ ដែលធ្វើឱ្យ ការដោះដូរឬទិញលក់ កាន់តែតិច ហើយ ស កម្ម ភា ពនៃ កា រ អភិ វឌ្ឍ ដីធ្លីក៏ហាក់ មានកា រថមថយជាងមុនមួយកម្រិតដែរ ដែល ធ្វើឱ្យ ដីទំនេរ មានច្រើនជាង មុនដូចគ្នាដែរ ៕