ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិច លើគេហទំព័ររបស់ក្រសួង https://mlmupc.gov.kh/ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសេវាសុរិយាដីតាមប្រព័ន្ធអនឡាញ ។

សេវានេះអាចឱ្យប្រជាពលរដ្ឋ បញ្ជាក់អំពីភាពពិតប្រាកដត្រឹមត្រូវ នៃប័ណ្ណកម្មសិទ្ធិដីធ្លី ដោយគ្រាន់តែវាយបញ្ចូលនូវលេខសម្គាល់ នៅលើសន្លឹកប័ណ្ណ។

គួរជម្រាបថា៖ ក្រសួងរៀបចំដែនដី នគរូរូបនីយកម្ម និងសំណង់ បានធ្វើបច្ចុប្បន្នភាពគេហទំព័រកាន់តែទំនើប ហើយប្រជាពលរដ្ឋអាចមើលនិងបញ្ជាក់ពីសេវាពត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈQR Code នៅលើបណ្ណកម្មសិទ្ធិ លេខកូដបណ្ណនៅលើបណ្ណ។

ជាងនេះទៅទៀតមានបញ្ជាក់ពីសេវាសំណង់ សេវាសុរិយោដី តម្លៃសេវា ការផ្តល់អាជ្ញាបណ្ណ សេវាប្រឹក្សាយោបល់ ។ក្រៅពីនេះ ក៏មាន បញ្ចូលសេចក្តីជូនដំណឹង ប្រកាសអន្តរក្រសួងនានា សកម្មភាពរបស់ថ្នាក់ដឹកនាំ៕