ភ្នំពេញ ៖ គិតត្រឹមដំណាច់ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅ វិស័យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ កម្ចីដល់ អ តិ ថិជនសម្រាប់ទិញ លំនៅឋានសរុប មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ អាមេរិក ។ នេះ បើតាម របាយការណ៍របស់ ក្រុមហ៊ុន ការិ យា ល័ យ ឥណទាន កម្ពុជា ចេញផ្សាយ ប្រចាំត្រី មាសទី១ឆ្នាំ ២០២៤ ។
ក្នុង របាយការណ៍ បាន បង្ហាញថា គិតត្រឹម ដំណាច់ ខែមីនា ឆ្នាំ២០២៤ ទំហំឥណទាន ដែល គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ បានកើនឡើងដល់ ១៥,២១ ពាន់ លានដុល្លារ អាមេរិក មានកំណើន ប្រមាណ ១,៣៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុង នោះ ឥណទានសម្រាប់ផ្ដល់ ជូន អតិថិជន ទិញលំនៅដ្ឋានមានប្រមាណ ៥៣,២ភាគរយ នៃទំហំឥណទាន សរុប។ ក្រៅពីនោះ ទំហំឥណទាន ដែលផ្ដល់ជូន ទៅ អតិថិជន ស ម្រា ប់ ប្រើប្រាស់ ផ្ទាល់ ខ្លួន មាន ប្រមាណ៤៥,៦៣ភាគរយ នៃទំហំ ឥណទាន សរុប ។
របាយការណ៍ដដែលបានបង្ហាញផងដែរថា ប្រជាពលរដ្ឋប្រមាណ ១,៨៣ លាននាក់ បាន និងកំពុង ប្រើប្រាស់ ឥណ ទា ន មានលក្ខណៈបុគ្គល និងមាន កំណើន ៤,០៩ ភាគរយ ក្នុង នោះ អ្នក ប្រើប្រាស់ កម្ចី សម្រាប់ទិញផ្ទះ មា ន ប្រ មាណ ១១,០៣ ភាគរយ ឬស្មើនឹង ប្រមាណ២០ ម៉ឺននាក់ គិតត្រឹមដំណាច់ ត្រីមាសទី ១ឆ្នាំ ២០២៤ ។
តាមរយៈរបាយការណ៍នេះ បានបង្ហាញថា ទោះ ស្ថិតនៅក្នុង វិបត្តិ នៃទីផ្សារ អចលនទ្រព្យ ឬមានបញ្ហា លើ គម្រោ ង អភិវឌ្ឍន៍ លំនៅឋានមួ យ ចំនួន ក្ដី តែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅ តែ បន្ត ផ្ដល់ ឥណទាន ដល់អតិថិជន ក្នុង កា រ ស្វែងរកទិញលំនៅឋាន ដដែល ដែល ធ្វើឱ្យ ការទិញលក់ លំនៅឋាន នៅតែមានជាហូរហែ។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យ ជាច្រើន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែល មាន ភាព ច្បាស់ លាស់ នៅតែទទួល បានការគាំទ្រ ពីអតិថិជន របស់ខ្លួន និងមានការទិញលក់ ជាហូរហែ ជាពិសេស លើ គម្រោងអភិវឌ្ឍន៍ ណា ដែល មានកេរ្តិ៍ឈ្មោះ ល្អក្នុងការអភិវឌ្ឍលើ ទីផ្សារ ។
ទាក់ទិន នឹង គម្រោង លំនៅឋាន នេះដែរ រាជរដ្ឋាភិបាលក៏បានផ្ដល់ការ លើកទឹកចិត្ត ដល់ អ្នកអភិវឌ្ឍន៍ និង អ្នក ទិញ លំនៅឋាន ដោយលើ កលែង ពន្ធប្រថាប់ត្រាចំពោះលំនៅឋានទាំងឡាយណា ដែល មាន តម្លៃ ក្រោម ៧ ម៉ឺនដុល្លារ ដែលកាន់តែធ្វើឱ្យ ការទិញ-លក់ លំនៅដ្ឋាន ប្រភេទនេះ នៅ តែមានសកម្មភាព៕