ភ្នំពេញ ៖ គិត ចាប់ពី ខែមករា ដល់ ខែឧសភា ២០២៤ នេះ កម្ពុជា ទទួល បានគម្រោង វិនិយោគដែល ចុះបញ្ជី ក្នុង ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ចំនួន ១៤៧ម្រោង មានទឹកប្រាក់ វិនិ យោគ សរុប ប្រមាណ២៧០០ លានដុល្លារ អាមេរិក ។ នេះបើតាម ប្រសាសន៍ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករ ដ្ឋ មន្ត្រីនៃ ព្រះ រា ជាណា ច ក្រ ក ម្ពុជា ថ្លែ ង ក្នុង ពិធីសំណេះសំណាល ជា មួយ ពលរដ្ឋ និងពលករ កូរ៉េ កាលពីពេលថ្មីៗនេះ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា នេះគឺជា លទ្ធផល ដែលបានមកពីកា រដើរទាក់ម៉ូយ របស់ សម្ដេច និងមន្ត្រី ជាន់ខ្ពស់ ផ្សេងៗទៀត ហើយលទ្ធផល នេះ ក៏មិនទាន់គិត ចាប់តាំងពីការ កកើត រាជរដ្ឋាភិបាល ថ្មីក្នុងអំឡុ ងខែ សីហា ឆ្នាំ២០២៣ នោះដែរ ពោលគឺគិតពី ខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។
សម្ដេចធិបតី បាន បន្តថា នៅក្នុងដំណើរ ទស្សនកិច្ចរបស់ សម្ដេច នៅក្នុងប្រទេស កូរ៉េ រយៈ ពេលប៉ុន្មានថ្ងៃនេះ ក៏ បានជួបជាមួយ ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយ ឃើញថា កូរ៉េ បាន ចាប់ អារម្មណ៍ លើ ការ វិនិយោគ នៅក្នុង ប្រទេស កម្ពុជា បន្ថែម ដូច្នេះ នៅពេលខាងមុខនេះ កម្ពុជា នឹងទទួលបានការ វិនិយោគ របស់កូរ៉េ បន្ថែម ។
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ ស័រ រដ្ឋមន្ត្រី ប្រតិភូ អមនាយក រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា គ្រោងនឹង បង្កើត តំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតលើតែ វិនិ យោគិ ន កូរ៉េ ប៉ុណ្ណោះ ។ ការ បង្កើត តំបន់សេដ្ឋកិច្ច នេះ នឹង សម្រួល ដល់ ការ វិនិយោគពី ប្រទេសកូរ៉េ មកកាន់ កម្ពុជា បានច្រើន ហើយក៏អាច ទាក់ទាញ វិនិយោគិនពីបណ្តាប្រទេសដទៃចូលមក វិនិយោគ នៅ កម្ពុ ជា កាន់តែច្រើនផងដែរ ។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស នេះ កម្ពុជា ក៏បាន ជំរុញឱ្យ បង្កើត តំបន់សេដ្ឋកិច្ចពិសេស ផ្ដោតលើ វិនិយោគិន ជប៉ុន និង វិនិយោគិន ចិន ពោលគឺបង្កើត តំបន់សេដ្ឋកិច្ចពិសេស ផ្ដោតលើ វិនិយោ គិ នមកពីប្រទេស មួយៗ តែម្ដង ដែលនឹង ធ្វើឱ្យវិនិយោគិន ប្រទេស នោះ មានភាពងាយស្រួល ជាងមុន ។
យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា ក្នុង រយៈពេល ៤ខែកន្លងទៅនេះ មានគម្រោង វិនិយោគិនមួយចំនួន មានទីតាំង នៅ ក្នុងតំបន់សេដ្ឋកិច្ច ជាពិសេស គម្រោង វិនិ យោគលើវិស័យឧស្សាហកម្ម និង មួយចំនួនទៀត នៅក្រៅ តំបន់សេដ្ឋកិច្ច ពិសេស ក្នុងនោះ ក៏ឃើញគម្រោង វិនិយោគ ធំមួយ បាន បន្ថែមទុន វិនិយោគ របស់ខ្លួន បន្ថែម ទៀត គឺរោងចក្រ ផលិត សំបក កង់ យានយន្ត នៅខេត្តស្វាយរៀង ដែលគម្រោងនេះ នឹង ជួយ ផ្ដល់ឱកាស ការងារ ជាច្រើនដល់ ប្រជាពលរដ្ឋ និង ជួយ រក្សាតម្លៃ កៅស៊ូរបស់កម្ពុជា ឱ្យ មានស្ថិរភាព លើ ទីផ្សារ បានមួយ កម្រិត ផងដែរ ៕