ភ្នំពេញ ៖ យោងតាមទស្សន វិស័យនិងទិសដៅ ការងារឆ្នាំ២០២៤ របស់ ធនាគារ ជាតិ នៃ កម្ពុជា បានព្យាករថា វិស័យ សំណង់ និង អចលនទ្រព្យ ដែល បានទទួល រង ឥទ្ធិពល ពីវិបត្តិកន្លមក ត្រូវបានព្យាករថា នឹង បន្ត មាន កំ ណើ ន ទាប ដែល គាំទ្រ ដោយ ការ បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំ នឹង ការ ងើបឡើង វិញដោយ សន្សឹម ៗនៃតម្រូវការ ក្នុងស្រុក ដែលផ្ដោតលើ លំនៅឋាន តម្លៃសមរម្យ ។

នៅក្នុង របាយការណ៍ របស់ធនាគារ ជាតិ ក៏បានបង្ហាញ ផងដែរថា តម្រូវការ សំណង់ ប្រណីត ដែល បម្រើ ដល់ អនិ វាសនជន ក៏ត្រូវ បានរំពឹងថា នឹង បន្តមានភាព ទន់ ខ្សោយ ។ ការ ងើបឡើង ទន់ ខ្សោយ នៃ វិស័យ សំណង់ និង ការ ថយ ចុះតម្រូវការ ក្នុងវិស័យ អចលនទ្រព្យ ជា ផ្នែកមួយ នៃការ ប្រឈម នៃសេដ្ឋកិច្ច របស់កម្ពុជាក្នុងឆ្នាំ២០២៤ នេះ ។


របាយការណ៍ធនាគារ ជាតិ នៃ កម្ពុជា ក៏បានឱ្យដឹងថា កំណើន ទាប ជាង ការរំពឹង ទុកនៃ សេដ្ឋកិច្ច ប្រទេសជាដៃគូ សេដ្ឋកិច្ច ចម្បងៗរបស់ម្ពុជា ដូចជា ប្រទេសចិន ប្រទេស អាមេរិក និងអឺរ៉ុប ដែល អាច ប៉ះពាល់ ដល់ ការ វិនិយោគ តម្រូវការ សម្រាប់ នាំចេញ វិស័យ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ផងដែរ ស្រប នឹង កម្ពុជា នៅតែបន្តពឹង លើការ វិនិយោគពីវិនិយោគិន ក្រៅប្រទេស ។

តាមរយៈ ធនាគារ ជាតិ នៃកម្ពុជា រាជរដ្ឋាភិបាល បាននលើកទឹកចិត្ត ឱ្យ គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ រៀប ចំ ឥណទាន ឡើងវិញ ចំពោះវិស័យ អចលនទ្រព្យ ជូនអតិថិជន ដែលជួបប្រទះ នឹង ការ លំបាក ផ្នែក ហិរញ្ញ វត្ថុ ប ណ្ដោះ អាសន្ន ដោយត្រូវគោរពតាម បទប្បញ្ញត្តិ ដែល មានជាធរមាន ។

បើតាម អ្នកជំនាញ អចលនទ្រព្យ នៅក្នុង ប្រទេស កម្ពុជា បាន បញ្ចេញទស្សន ស្រដៀង គ្នា ផងដែរថា ការ វិនិ យោ គ នៅមានកំណើន ទាប មិនទាន់ដូច នឹង មុន គ្រា ដែលពិភពលោក និង កម្ពុជា ជួបវិបត្តិ កូវីដ ១៩ នោះទេ ប៉ុន្តែ បើ ធៀប នឹង ឆ្នាំ២០២១- ឆ្នាំ២០២២ និងឆ្នាំ ២០២៣ នៅក្នុងឆ្នាំ២០២៤ នេះគឺ មានភាពប្រសើរ ។


អ្នក នាង គឹម គិន កេសា នាយិកា គ្រប់ គ្រង ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២៤ នេះ គឺ ជា ពេ ល វេ លា ដែល ត្រូវ ស្វែងរក អ្នក ទិញអចលនទ្រព្យ ដូចជា ខុនដូ អាផាតមិន ផ្សារទំនើប ជាដើម ពីព្រោះថា វិស័យ សំណង់ និងអចលនទ្រព្យ កាលពីប៉ុន្មាន ឆ្នាំចុងក្រោយមុនពេលមានវិបត្តិ គឺបាន ផ្គត់ផ្គត់លើស តម្រូវការ ដូច្នេះ ក្នុង ឆ្នាំនេះ គឺទាមទារស្វែងរក អ្នកមានតម្រូវការជាជាងអ្នក ផ្គត់ផ្គង់ ។

អ្នក នាង បានគាំទ្រ ទៅលើ របាយការណ៍របស់ធនាគារ ជាតិ នៃកម្ពុជា ដែលបានចេញផ្សាយថា ឆ្នាំនេះ វិស័យ អចលនទ្រព្យនិងសំណង់ នឹង មានកំណើនទាបដដែល ដោយមិនទាន់អាច កើនឡើងខ្ពស់ បានទេ ។ អ្នកនាង កេសា បញ្ជាក់ថា វិស័យនេះត្រូវកា ររយៈពេល២ទៅ៣ឆ្នាំទៀត ទើប អាច មានស្ថានភាពវិលទៅរក ស្ថានភាពមុនកូវីដ ១៩ វិញ ៕