ភ្នំពេញ ៖ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានណែនាំឱ្យ​អ្នកសាងសង់​ និងពាក់ព័ន្ធក្នុងវិស័យសំណង់ ត្រូវគិត​គូរពីផល​ប៉ះពាល់ដែលអាចបណ្តាលមកពីការ​ប្រែ​ប្រួល​អាកាសធាតុ​​ ដើម្បីជៀស​វាង​ការ​ខាត់បង់​សេដ្ឋកិច្ច​នៅពេលអនាគត ។

មានប្រសាសន៍នៅក្នុង​សិក្ខាសាលា​លើក​កម្ពស់​ការ​យល់​ដឹងស្ដីពី​ការអនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​កាតាលីករ​សកល​សម្រាប់​ជំរុញ​វឌ្ឍន​ភាពប្រកប​ដោយ​សមធម៌ក្នុងឧស្សាហកម្ម​​សំណង់​នៅ​កម្ពុជា ​ដែលធ្វើឡើង​នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​ សាយ​ សំអាល់ ក៏​បានបំផុស​គំ​និ​ត​ដល់​សិ​ក្ខា​កា​មទាំ​ង​អ​ស់​ត្រូ​វ​មាន​កា​រ​យ​ល់​ដឹ​ង​ពី​កា​រ​​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ​ដែ​លអា​​ចមា​​នផ​​ល​ប៉ះពា​ល់​ទៅ​លើកា​រ​ក​សា​ង​​សំ​ណ​ង់​ផ្សេ​ង​ៗ​ និ​ងរ​ក​វិ​ធី​សា​ស្ត្រ​កែ​ច្នៃ​​សំ​​ណ​ង់​ទាំង​នោះ​ធ្វើ​យ៉ា​ង​ណា​កុំ​ឱ្យ​មា​ន​ផ​លប៉ះ​ពា​ល់​​ទៅថ្ងៃ​​មុ​ខពី​​ការ​ប្រែ​ប្រួ​ល​អាកា​សធា​តុ ​និ​ង​ជៀ​សវា​ង​កុំ​ឱ្យ​មា​នការប្រឈមនូវការខាតបង់ផ្នែកសេដ្ឋកិច្ចផងដែរ ។


ឯកឧត្តម​បានមានប្រសាសន៍ថា ៖​

«នេះជាពេ​ល​វេ​លា​ដែ​ល​យើ​ង​ត្រូ​វ​រៀ​ប​ចំ​ផ្ទះ​សម្បែ​ងរបស់យើងឱ្យបានត្រឹមត្រូវ ជា​ពេលវេលាដែលត្រូវកំ​​ណត់ពីអនាគតរបស់យើងស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងត្រូវប្រើប្រា​ស់ឱ​កា​ស​​នេះឱ្យ​បា​​ន​ត្រឹ​ម​ត្រូ​វ​ និ​ង​មា​​ន​​ប្រសិទ្ធភាព»។

ឯកឧត្តម​ក៏បានចាត់​ទុ​កសិ​ក្ខា​សា​លានេះ​ថា​មា​ន​សា​រៈ​សំ​ខា​ន់​ ពី​ព្រោះមា​ន​កា​រ​ចូ​ល​រួ​ម​ពី​ថ្នា​ក់ដឹ​ក​​នាំជា​ក្បា​ល​ម៉ាស៊ី​ន​ ដោ​យ​ឯ​កឧ​ត្ត​ម​រំ​ពឹ​ង​ទុ​ក​ថា​ ក្រសួងនឹ​ង​មា​ន​កា​រ​ឯ​ក​ភា​ព​គ្នា​ទៅ​លើ​អ្វី​ដែ​ល​​នឹ​ង​ស​ហ​កា​រ​អ​នុ​វ​ត្ត​លើ​ចំ​ណុ​​​ចរួមដែលកម្ពុជាគួរបោះជំហានឱ្យបានត្រឹមត្រូវនាពេលខាងមុខនេះ។


ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា រជ្ជកាលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជា​រជ្ជ​កា​ល​ដែល​ក​ម្ពុជានឹងប្រែក្លាយទៅជារដ្ឋទំនើបមួយ ហើយអាយុជីវិតជាតិរ​បស់​កម្ពុជានឹង​នៅ​គ​ង់វង្ស​ជា​រៀ​ងរ​ហូ​ត​ ប៉ុន្តែលុះត្រាតែយើងទាំងអស់គ្នាត្រូវរួមគ្នាគិតឱ្យបានត្រឹមត្រូវ ក្នុងនោះ​ចំ​ពោះ​វិ​ស័​យឧ​ស្សាហ​ក​​ម្មសំ​ណ​ង់​ត្រូវគិតគូរអំពីការរក្សាសិទ្ធិរបស់កម្មករសំណង់ ដោយ​ត្រូ​វ​មា​ន​ថ​វិកា​ជា​មូ​លនិ​ធិ​មួ​យស​ម្រាប់​ជួ​យដ​ល់ពួ​ក​គា​ត់ និងត្រូវគិតគូរធ្វើយ៉ាងណាឱ្យអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មា​ន​លំនៅ​ឋា​ន​រ​ស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងកូនចៅរ​ប​ស់​​ពួកគា​ត់​បា​ន​ទ​ទួ​លកា​រ​សិ​ក្សា​អ​ប់រំ​គ្រ​ប់​ៗគ្នា ទទួលបានការលំហែ និងសុភមង្គលក្នុងគ្រួសារ ហើយកា​រ​ក​សា​ង​សំណ​ង់​អ​គា​រ ​រឺ​លំ​នៅឋា​ន​ផ្សេ​ង​ៗ ​ត្រូវតែគិតគូរពីតម្លៃសមស្រប និងមានអត្រាការប្រាក់សមរម្យដែលអាចឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញ និងចូលរស់នៅបានងាយស្រួល ៕