នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនខេអេហ្វអេ បានដឹកនាំក្រុមការងារផ្នែកសំណង់រួមមាន៖ វិស្វករ(Engineering) អ្នករចនាប្លង់ (Interior) អ្នកជំនាញភ្លើង (MEP) ចុះពិនិត្យដោយផ្ទាល់ គម្រោងសាងសង់ អគារខេអេហ្វអេថៅវ័រ (KFA Tower) ដែលមានកម្ពស់១១ជាន់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គម្រោងនេះនឹងបញ្ជប់ការសាងសង់ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខ ដោយបច្ចុប្បន្ន អគារនេះសម្រេចបានការសាងសង់ប្រមាណ 80%ហើយ។


