នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់នៃក្រុមហ៊ុនខេអេហ្វអេ បានដឹកនាំបុគ្គលិកទាំងអស់ជួបប្រជុំគ្នាទាំងបុគ្គលិកនៅទីក្រុងនៅភ្នំពេញ និងនៅតាមសាខាក្រុមហ៊ុន ក្នុងគោលបំណងលើកទឹកចិត្ត និងពញ្ញាក់ស្មារតីដល់ក្រុមការងារ អោយគោរពពេលវេលាម៉ោងធ្វើការកាន់តែខ្លាំងជាងមុនបន្ថែមទៀត ពិសេសត្រូវមានក្រមសីលធម៌ចំពោះគ្នាទៅវិញទៅមក។
ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ប្តេជ្ញាចិត្តខ្ពស់ជាងមុន ដើម្បីធ្វើអោយក្រុមហ៊ុនកាន់តែរីកចម្រើនជាងនេះបន្ថែមទៀត។

