នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ តម្លៃ ១៥០០ លានដុល្លារ បានចាប់ផ្ដើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ ព្រលានយន្ដប្រភេទ 4F នេះ អាចមានសមត្ថភាពទទួលយន្ដហោះគ្រប់ធុន មកពីគ្រប់ទិសទីចុះចតបាន។
ទន្ទឹមនឹងការបើកដំណើរការព្រលានយន្ដហោះថ្មី, ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ក៏ត្រូវបានបិទដំណើរការជាស្ថាពរកាលពីយប់ម៉ោង ០០៖០០ ថ្ងៃទី០៨ ខែកញ្ញា ឈានចូលថ្ងៃទី ០៩ ខែកញ្ញា បន្ទាប់ពី ព្រលានយន្ដហោះវ័យចំណាស់មួយនេះ បានដំណើរការមកអស់រយៈពេលប្រមាណ ៦៦ឆ្នាំ។
