ទីក្រុងគួឡាឡំពួរ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីកំណើនប្រកបដោយបរិយាប័ន្នអាស៊ាន (ASEAN Inclusive Growth Summit)។

កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាស៊ីជម្រៅ និងចែករំលែកចំណេះដឹង ដើម្បីជំរុញការអភិវឌ្ឍតំបន់អាស៊ានទៅលើវិស័យសំខាន់ៗដែលរួមចំណែកដល់ការរីកចម្រើនរួមរបស់សង្គមជាតិ និងការសម្រេចបាននូវចក្ខុវិស័យរួមគ្នា។
ប្រធានបទស្នូលដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖
– កំណើនប្រកបដោយចីរភាព
– ភាពជាដៃគូផ្នែកឯកជន និងសាធារណៈប្រកបដោយនវានុវត្តន៍
បរិវត្តកម្មឌីជីថល
– បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)
កិច្ចពិភាក្សា ទទួលស្គាល់នូវតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងនវានុវត្តន៍។ 

ប្រភពរូបភាព #សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce