ភ្នំពេញ៖ ស្របពេល​វិស័យអចលនទ្រព្យ​នៅកម្ពុជា​មានការ​រីក​ចម្រើនជាប​ន្តបន្ទាប់ ក៏មានក្រុមហ៊ុនជាច្រើន​បានបង្កើត​និង​នាំយក​ម៉ាកយីហោ( Franchise ) ពីបរទេស​ មកធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនទាំង​នោះក៏ត្រូវ​បានបែងចែកទៅប្រភេទនៃអាជីវកម្ម​ក្នុងវិស័យ​អចលនទ្រព្យ​ដែរ ។ នៅថ្ងៃនេះ​យើងនឹង​លើក​យកពី​ប្រភេទអាជីវកម្ម​ក្នុងវិស័យអចលនទ្រព្យ​ដែលជា​គន្លឹះសម្រាប់ចែកជូន​អ្នកអាន និងអ្នកទស្សនា ។

បើតាមរបាយការពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញអោយដឹងថា៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្ម​លើវិស័យ​អ​ចល​នអចលនទ្រព្យ នៅកម្ពុជា មានចំនួន ២៤៣ក្រុមហ៊ុន ហើយ​ក្នុងចំ​ណោមជាង២០០ក្រុមហ៊ុននោះ ត្រូវបានបែងចែកជា៤ប្រភេទដូចខាងក្រោមគឺ៖
១. E ពាក្យពេញគឺ : Agency មានរហូតដល់ទៅ ១៧៥ក្រុមហ៊ុន
២. V ពាក្យពេញគឺ: Valuation ដែលជាប្រភេទក្រុមហ៊ុនវាយតម្លៃ ដែលមាន៩ក្រុមហ៊ុន កំពុងប្រតិបត្តិការ
៣. EV ពាក្យពេញគឺ: Agency + Valuation មាន ៣៦ក្រុមហ៊ុន
៤. PM ពាក្យពេញគឺ: Property Management មាន ២៣ក្រុមហ៊ុន កំពុងប្រតិបត្តិការ។
ទាំងនេះជាទិន្នន័យដែលក្រុមងារយើងបានស្រាវជ្រាវយកពីប្រភពផ្សេងៗដែលអាចទុកចិត្តបាន មកចងក្រងជាឯកសារ សម្រាប់ប្រើប្រាស់ផង និងចែករំលែកទៅដល់មិត្តអ្នកអានផងដែរ។

អត្ថបទ និងរូបភាពដោយ ក្រុមការងារខ្មែរហ្វោនដេសិនអឹព្រេហ្សល