ក្រោមការផ្ដួចផ្តើម និងអនុញ្ញាតពីសំណាក់លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រី ស្រស់ នៅល្ងាចថ្ហៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាពិធីបុណ្យ ណូអែល ត្រៀមឆ្លងឆ្នាំសកល ២០២៦ បណ្តាបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន ខ្មែរហ្វោនដេសិនអឹព្រេហ្សល (KFA) បានជួបជុំគ្នានៅភោជនីយដ្ឋាន បែបចិន Lao Bao hot pot ក្បែរមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងទទួលទានអាហារសាមគ្គីយ៉ាងមានរសជាតិ ពោរពេញដោយក្ដីសោមនស្សរីករាយ។
តាំងនាមថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល សូមគោរពថ្លែងអំណរគុណ លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ស្រីស្រស់ ព្រមទាំងក្រុមគ្រួសារ ដែលបានអនុញ្ញាតឱ្យមានការរៀបចំពិធីទទួលទានអាហារសាមគ្គី ក្រោយកិច្ចឧបត្ថម្ភថវិកាទាំងស្រុងពីលោកឧកញ៉ាផ្ទាល់ ដែលបង្ហាញពីក្ដីស្រឡាញ់ និងយោគយល់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្នុងនាមជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន កម្លាំងមាំមួន ជាពិសេសមានភាពជោគជ័យលើគ្រប់ការងារថ្មីៗទាំងអស់ និងបន្តដឹកនាំក្រុមហ៊ុនមួយនេះអោយកាន់តែរីកចម្រើនបន្ថែមទៀត ។
សូមគោរពជូនពរពី
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនខ្មែរហ្វោនដេសិនអឹព្រេហ្សល


