ភ្នំពេញ ៖ ក្នុងគោលបំណងបំពេញតាមតម្រូវការ និងសេចក្ដីចង់បានរបស់បងប្អូនអតិថិជន គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ បាន និងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងដូចការសន្យា។ ជាក់ស្ដែង បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវបេតុងខ្វាត់ខ្វែង និងមានគុណភាពស្របតាមស្ដង់ដារ ងាយស្រួលធ្វើដំណើរ មានបណ្តាញអគ្គិសនីបំភ្លឺយ៉ាងស្រស់ស្អាតនៅពេលយប់ មានភ្ជាប់បណ្តាញទឹកស្អាតរួចរាល់ និងមានកន្លែងកម្សាន្តបែបធម្មជាតិផងដែរ ជាពិសេស មានភោជនីយដ្ឋាន អាហារដ្ឋានយ៉ាងទំនើប បំពាក់ដោយកាំមេរ៉ាសុវត្ថិភាព មានម៉ាស៊ីនត្រជាក់ ក្រោមការរង់ចាំទទួលស្វាគមន៍បម្រើសេវាកម្មយ៉ាងកក់ក្ដៅ។

នៅក្នុងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ តម្លៃសមរម្យនៅតំបន់ជាយក្រុង ខេអេហ្វអេ លែនដ៍ គង នយ ក្រៅពីការបែងចែកក្បាលដីតូច ធំ និងមធ្យម តាមតម្រូវការចង់បានរបស់អតិថិជន ក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យបងប្អូន ក៏ដូចជា សិស្ស-និស្សិត ចូលសម្រាកកម្សាន្ត លំហែរអារម្មណ៍ និងស្ទួចត្រី នៅជុំវិញបរិវេណគម្រោងផងដែរ ដែលកាន់តែធ្វើឱ្យតំបន់នេះកាន់តែមានភាពអ៊ូអរ និងទាក់ទាញ។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ខេអេហ្វអេ លែនដ៍ គង នយ ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិតរង្វង់មូលកួរស្រូវ និងមានចម្ងាយប្រមាណត្រឹមតែជាង ៣ពាន់ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ មរតកតេជោ។ ដោយឡែក សម្រាប់បងប្អូនដែលមានបំណងចង់បានដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅ មានប្លង់រឹង ស្របច្បាប់ ១០០% ស្ថិតនៅតំបន់ជាយក្រុង ដោយគ្រាន់តែបង់ប្រាក់ ៣០% មុន នឹងក្លាយជាម្ចាស់កម្មសិទ្ធិភ្លាមៗ ហើយនៅសល់ ៧០%ទៀត អាចបង់ជាមួយធនាគារដៃគូ Wing Bank ។

សូមបញ្ជាក់ថា ចំពោះទំហំដីឡូតិ៍ត្រូវបានបែងចែកជា ៦ប្រភេទ រួមមាន

៥ម × ២០ម = ១×,×××$
៥ម × ២២ម = ១×,×××$
១០ម × ២០ម = ២×,×××$
១០ម × ៣០ម = ៤×,×××$
១២ម × ២២ម = ៤×,×××$
២០ម × ២០ម = ៥×,×××$

សូមរួសរាន់ឡើង ចំនួនដីឡូតិ៍មានកំណត់ត្រឹមតែ ១៨៨ឡូតិ៍តែប៉ុណ្ណោះ អ្នកមកមុននឹងទទួលបានមុន ហើយទទួលបានការបញ្ចុះតម្លៃជូនយ៉ាងពិសេសបំផុត។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៩៣ ២៣ ៣៧ ៣៧ – ០៨៩ ២៣ ៣៧ ៣៧